សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Monday, March 3, 2014

ការរួម​ភេទ​​អាច​​ចាត់​ជា​លំ​ហាត់​ប្រាណ​ដែល​ល្អ​ប្រ​សើរ​ជាង​ការ​ដើរ​

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ធ្វើ​ឡើង​​​​ដោយ​អ្នក​វិទ្យា​សាស្ត្រ​ សាកល​វិទ្យា​ល័យ​ Quebec University ប្រ​ទេស​កា​ណា​ដា​បាន​រក​ឃើញ​ថា ​ការ​រួម​ភេទ​​អាច​ចាត់​ចូល​ជា​ប្រ​ភេទ​លំ​ហាត់​ប្រាណ​មួយ​ដែលល្អ​ប្រ​សើរ​ ជាង​ការ​ដើរ​ បើ​ទោះ​ណា​​​វា​មិន​អាច​ដុត​បំ​ផ្លាញ​កាឡូ​រី​ច្រើន​ស្មើ​នឹង​ការ​រត់​ក្តី​ ​ ។

​ការ​សិក្សា​ដែល​ពិ​សោធ​លើ​គូ​ស្វា​មី​ចំ​នួន​២១​គូ​អា​យុ​ ចន្លោះ​ពី​១៨​ឆ្នាំ​ទៅ​៣៥​ឆ្នាំ​បាន​បង្ហាញ​ថា ការរួម​ភេទ​ជា​មធ្យម​រយៈ​ពេល​២៤,៧​នា​ទី​ អាច​ជួយឱ្យ​​​បុរស​​​ដុត​បំ​ផ្លាញ​កាឡូ​រី​បាន​ ១០១គីឡូ​កាឡូ​រី ​ដោយ​រៀង​រាល់​មួយ​នា​ទី​នៃ​ការរួម​ភេទ​គឺ​អាច​ដុត​បំ​ផ្លាញ​កាឡូ​រី​បាន​ ៤,២​គីឡូ​កាឡូ​រី ។ ដោយ​ឡែក​​ ការ​ហាត់​ប្រាណ​ដោយ​រត​់លើ​ម៉ា​ស៊ីន​​រយៈ​ពេល​កន្លះ​ម៉ោង ​អាច​ជួយ​ឱ្យ​បុរស​​ដុត​​បំ​ផ្លាញ​កាឡូ​រី​បាន​២៧៦​គីឡូ​កាឡូ​រី​ ។ រៀង​រាល់​ការរត់​១នា​ទី​ បុរស​អាច​ដុត​បំ​ផ្លាញ​កាឡូ​រី​បាន​៩,២គីឡូ​កាឡូ​រី ។

​ចំណែក​ស្ត្រី ​វិញ កាឡូ​រី​របស់​ពួក​គេ​ដែល​ត្រូវ​បាន​ដុត​បំ​ផ្លាញ​អំ​ឡុង​ពេល​រួម​​ភេទ ​​គឺ​មាន​បរិ​មាណ​តិច​ជាង​បុ​រស ។ ការរួម​ភេទ​ក្នុង​មួយ​នា​ទី ​ជួយ​ឱ្យ​​ស្ត្រី​​​​ដុត​បំ​ផ្លាញ​កាឡូ​រី​បាន​៣,១គីឡូ​កាឡូ​រី​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​ ។​

អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា បើ​ទោះ​ជា​ការរួម​ភេទ​មិន​អាច​ដុត​បំ​ផ្លាញ​កាឡូ​រី​បាន​ច្រើន​ស្មើ​នឹង​ ការរត់​ក្នុង​ល្បឿន​ ៨​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក៏​ដោយ ​ប៉ុន្តែ​ បើ​ប្រៀប​ធៀប​ទៅ​​នឹង​ការ​ដើរ​ក្នុង​ល្បឿន​៤,៨​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ វិញ​ ការ​រួម​ភេទ​អាច​ដុត​បំ​ផ្លាញ​កាឡូ​រី​បាន​ច្រើន​ជាង ។ អ្នក​ស្រាវ​ជ្រាវ​ដដែល​បាន​បន្ត​ថា សម្រាប់​បុគ្គល​ដែល​មិន​ចូល​ចិត្ត​ហាត់​ប្រាណ គេ​អាច​ជ្រើស​រើស​ការរួម​ភេទ​មក​ជំ​នួស​បាន ។​ មួយ​វិញ​ទៀត ជ្រើស​យក​ការរួម​ភេទ​ ​ជា​លំ​ហាត់​ប្រាណ​នឹង​រឹតតែ​ធ្វើ​ឱ្យ​មនុស្ស​ទូ​ទៅ​រំ​ភើប​ ទទួល​បាន​សេចក្តី​សុខ​កាន់​តែ​ខ្លាំង​ឡើង​ ។

កាល​ពី​ពេល​មុននេះ មនុស្ស​ទូទៅ​គិត​ថា សិច​អាច​ដុត​បំ​ផ្លាញ​កាឡូ​រី​បាន​ចន្លោះ​ពី​១០០​ទៅ​៣០០គីឡូ​កាឡូ​រី​ ។​ ដូច្នេះ​ នេះ​គឺ​ជា​ការ​សិក្សា​ស្រាវ​ជ្រាវ​តាម​បែប​វិទ្យា​សាស្ត្រ​លើក​ដំបូង​ហើយ​ ៕






ប្រភព​ ៖ កាសែតកោះសន្តិភាព

No comments:

Post a Comment