* អនុវត្តទម្លាប់រស់នៅ ១០ ចំណុចជួយរក្សាសុខភាពបេះដូង
ការថែរក្សាបេះដូងឱ្យមានសុខភាពល្អគឺជា
កិច្ចការដែលមនុស្សគ្រប់រូបត្រូវធ្វើនិងយកចិត្តទុកដាក់
ច្រើនជាងការហាត់ប្រាណជាប្រចាំទៅទៀត ។
អ្នកចាំបាច់ត្រូវរៀបជាគម្រោងក្នុង-ក្រៅ ដែលនេះមានន័យថា
យកចិត្តទុកដាក់លើរបបអាហារទទួលទានប្រចាំថ្ងៃនិងបែបបទរស់
នៅដែលប្រកបដោយសុខភាព ។
ខាងក្រោមនេះជាបែបបទងាយៗ១០ចំណុចដែលលោកអ្នកអាចសាកល្បងដើម្បី
ជួយជំរុញបេះដូងឱ្យមានសុខភាពល្អ ៖
១- ចូរទទួលទានអាហារដែលមានសារធាតុសរសៃយ៉ាងហោចណាស់២៥ក្រាមក្នុង ១ថ្ងៃ៖ ការសិក្សាជាច្រើនសុទ្ធតែបានភ្ជាប់របបអាហារទទួលទានដែលសម្បូរ ដោយសារធាតុសរសៃទៅនឹងលទ្ធភាពក្នុងការកាត់បន្ថយហានិភ័យពីជំងឺ បេះដូង ។ ពពួកអាហារដែលសម្បូរដោយសារធាតុសរសៃមាននៅក្នុង ស្រូវអូត(oats) ពពួកសណ្តែកនិងពពួកផ្លែក្រូច ដូចជា ក្រូចពោធិសាត់ជាដើម ។

២- ទទួលទានផ្លែឈើនិងបន្លែគ្រប់ពណ៌ឱ្យបានច្រើន ៖
បន្លែនិងផ្លែឈើផ្ទុកទៅដោយសមាសធាតុផ្តល់តម្លៃសុខភាពមួយឈ្មោះ
ថា Flavonoids ។ សមាសធាតុនេះដើរតួជាអ្នកប្រឆាំងអុកស៊ីដកម្ម
ជាអ្នកកាត់បន្ថយអត្រាប្រឈមនឹងការរលាក
និងព្រមទាំងជួយទប់ស្កាត់ជំងឺបេះដូង ។
៣- កាត់បន្ថយការប្រើប្រាស់សូដ្យូមនៅក្នុងអាហារប្រចាំថ្ងៃ៖ ការ
ប្រើអំបិលច្រើនពេកក្នុងអាហារមិនផ្តល់ផលល្អដល់បេះដូងឡើយ ។
យោងតាមអ្នកឯកទេស
ជាទូទៅយើងគួរកម្រិតបរិមាណអំបិលដែលប្រើប្រាស់រាល់ថ្ងៃ
ពោលគឺមិនឱ្យច្រើនជាង១ស្លាព្រាកាហ្វេនោះទេ(សម្រាប់មនុស្សម្នាក់
) ។
៤- ព្យាយាមទទួលទានសូកូឡាខ្មៅឱ្យបានខ្លះៗ ៖
សូកូឡាសុទ្ធពណ៌ខ្មៅ(មិនលាយទឹកដោះគោ)ផ្ទុកដោយសារធាតុគីមី
កើតពីធម្មជាតិ (Catechins) យ៉ាងច្រើនលើសលប់
។ Catechins គឺជាសមាសធាតុប្រឆាំងអុកស៊ីដកម្មដែលជួយឱ្យបេះដូង
មានសុខភាពល្អ ។
ដូច្នេះអ្នកអាចទទួលទានវាត្រឹម២៨,៣៥ក្រាមក្នុង១ថ្ងៃ ។
៥- ឧស្សាហ៍វាស់មើលទំហំចង្កេះ ៖
ខ្លាញ់ នៅបរិវេណក្បាលពោះគឺជាសញ្ញានៃកំណើនអត្រារងគ្រោះដោយជំងឺបេះ ដូង ។ ការសិក្សាស្រាវជ្រាវជាច្រើនសុទ្ធតែបានបង្ហាញថា រាល់ការលើសទំហំចង្កេះប្រហែល ៥,០៨សង្ទីម៉ែត្របណ្តាលមកពីខ្លាញ់ បង្កើនអត្រាកើតជំងឺបេះដូងដល់២០ភាគរយ។

៦- ត្រូវតែស្វែងយល់ពីរោគសញ្ញាជំងឺគាំងបេះដូង ៖
បណ្តាស្ត្រីពិតជាធ្លាប់ជួបប្រទះនូវការឈឺចាប់ពីដើមទ្រូងរហូត
ដល់ដៃ ស្មា ខ្នងនិងធ្មេញ ដកដង្ហើមផុតៗ
ស្បែកត្រជាក់មានបែកញើសស្អិតៗ។ល។
ទាំងអស់នេះសុទ្ធតែទាក់ទងនឹងបេះដូង ។
សូមប្រញាប់ពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ប្រសិនជាជួបអា
ការៈទាំងអស់នេះ ។
៧- ចូរទទួលទានខ្លាញ់ល្អឬអាហារមានខ្លាញ់តិច ៖
ខ្លាញ់អាក្រក់
កូឡេស្តេរ៉ូលអាក្រក់រួមនិងខ្លាញ់កកឬប៊័រសុទ្ធតែជាភ្នាក់ងារជួយ
ជំរុញឱ្យកើតជំងឺបេះដូង ។
ចូរកាត់បន្ថយការទទួលទានខ្លាញ់ទាំងអស់នេះ
ហើយបង្កើនការទទួលទានអាហារដូចជា បន្លែ ផ្លែឈើ
ពពួកសណ្តែកនិងគ្រាប់ធញ្ញជាតិ ។
៨- ថែរក្សាមាត់ធ្មេញឱ្យបានស្អាតជានិច្ចដោយការទៅជួបជាមួយទន្តពេទ្យឱ្យបានទៀងទាត់ ៖
សុខភាពមាត់ធ្មេញគឺអាចបញ្ជាក់បានពីសុខភាពរបស់បេះដូងផងដែរ ។ ការសិក្សាស្រាវជ្រាវមួយរបស់តៃវ៉ាន់លើមនុស្សជាង១០ម៉ឺននាក់បាន បង្ហាញថា អ្នកដែលដុសសម្អាតធ្មេញបានស្អាតល្អ អាចកាត់បន្ថយអត្រារងគ្រោះដោយជំងឺគាំងបេះដូងបាន២៤ភាគរយ ខណៈជំងឺដាច់សរសៃឈាមក្នុងខួរក្បាលកាត់បន្ថយបាន១៣ភាគរយ ធៀបនឹងអ្នកមិនដែលសម្អាតធ្មេញឱ្យបានស្អាតត្រឹមត្រូវ។

៩- ចូរបង្កើនការទទួលទានត្រី ៖
ការ ទទួលទានត្រីសម្បូរដោយអាស៊ីដខ្លាញ់អូមេហ្គា៣ ម្តងឬ២ដងក្នុងមួយសប្តាហ៍ អាចជួយកាត់បន្ថយហានិភ័យពីជំងឺបេះដូងបាន។
ការ ទទួលទានត្រីសម្បូរដោយអាស៊ីដខ្លាញ់អូមេហ្គា៣ ម្តងឬ២ដងក្នុងមួយសប្តាហ៍ អាចជួយកាត់បន្ថយហានិភ័យពីជំងឺបេះដូងបាន។
១០- ត្រូវរក្សារាងកាយឱ្យមានសកម្មភាពយ៉ាងហោចណាស់ក្នុង១ថ្ងៃ១៥នាទីឡើងទៅតាមរយៈការហាត់ប្រាណ ៖
ការហាត់ប្រាណដូចជា ដើរ រត់ ហែលទឹក
ជិះកង់....សុទ្ធតែផ្តល់អត្ថប្រយោជន៍ដល់បេះដូង ។
ប្រសិនជាលោកអ្នកគ្មានពេលគ្រប់គ្រាន់ហាត់ឱ្យគ្រប់ចំនួនកំណត់
មួយថ្ងៃ ៣០នាទីនោះ
ចូរហាត់ប្រាណដោយប្រើពេលត្រឹម១០នាទីដាច់ៗពីគ្នា
៣លើកក្នុងមួយថ្ងៃក៏បាន ៕
No comments:
Post a Comment