*យល់ដឹងពីរបបអាហារទទួលទានសម្រាប់ស្ត្រីអំឡុងពេលមានផ្ទៃពោះ
១-អ្វីទៅជារបបអាហារផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពអំឡុងពេលមានផ្ទៃពោះ ?
របប អាហារដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពអំឡុងពេលមានផ្ទៃពោះគឺ ជាផែនការទទួលទានអាហារ៣ពេលដែលផ្តល់នូវបរិមាណកាឡូរី និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់ស្ត្រីអំឡុងពេលពពោះ ។ ស្ថិតក្នុងពេលកំពុងពពោះ ស្ត្រីត្រូវការជាចាំបាច់នូវកាឡូរី និងសារធាតុចិញ្ចឹមបន្ថែមដើម្បីផ្គត់ផ្គង់ដល់ទារកដែលត្រូវការ លូតលាស់ ។ ទន្ទឹមនឹងនេះ ការរក្សាទម្ងន់កូនក្នុងផ្ទៃឱ្យស្ថិតក្នុងកម្រិតមួយត្រឹមត្រូវក៏ ជាផ្នែកមួយសំខាន់ណាស់ដែរ ។ របបអាហារដែលផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពគឺជាគន្លឹះមួយជួយ ធ្វើឱ្យប្រសើរដល់ចំណុចនេះ ។

២- តើអាហារអ្វីខ្លះដែលស្ត្រីក្នុងពេលពពោះគួរទទួលទាន ?
បរិ មាណកាឡូរីដែលស្ត្រីមានផ្ទៃពោះត្រូវការគឺអាស្រ័យលើសកម្មភាព ប្រចាំថ្ងៃរបស់គេ ទម្ងន់ខ្លួនរបស់គេមុនពេលមានផ្ទៃពោះ និងទម្ងន់ខ្លួនបច្ចុប្បន្ន ។ អ្នកជំនាញបានបែងចែកស្ត្រីមានផ្ទៃពោះជា៣ដំណាក់កាល ។ ដំណាក់កាលទី១ ស្ត្រីពុំត្រូវការចាំបាច់នូវកាឡូរីបន្ថែមនោះទេ ប៉ុន្តែដំណាក់កាលទី២និងទី៣ ពួកគេត្រូវការកាឡូរីបន្ថែមប្រមាណជា ៣០០កាឡូរីក្នុងមួយថ្ងៃ ។

+ ផ្លែឈើនិងបន្លែ ៖
ក្នុងពេលបាយម្តងៗ ស្ត្រីគួរទទួលទានបន្លែ
និងផ្លែឈើឱ្យបាន៥០ភាគរយ ។ ចំពោះផ្លែឈើ
គេគួរជ្រើសយកស្រស់ៗ(ក្រូចពោធិ៍សាត់
ឬចេក១ផ្លែ)ខណៈទឹកផ្លែឈើស្រស់អាចផឹកត្រឹម១ពែង ។ ឯបន្លែ
គេគួរជ្រើសយកប្រភេទពណ៌បៃតងចាស់(ផ្កាខាត់ណាខៀវ
ស្ពៃស្លឹក-spinach ស្ពៃក្រញាញ់បូកគោ) ពណ៌ក្រហម និងពណ៌ទឹកក្រូច
( ការ៉ុត ដំឡូងជ្វា ល្ពៅ ត្រឡាច និងម្ទេសជាដើម ) ។
+ ពពួកគ្រាប់ធញ្ញជាតិ ៖ មានដូចជាស្រូវសាឡី អង្ករសម្រូប អង្ករធម្មតា ពោត... ។
+ ប្រភេទផលិផលទឹកដោះគោ ៖ ចូរជ្រើសរើសផលិតផលទឹកដោះគោដែលគ្មានសារធាតុខ្លាញ់ ឬមានខ្លាញ់តិចតួច ។
+ សាច់និងអាហារផ្សេងទៀតដែលមានប្រូតេអ៊ីន ៖ ចូរជ្រើសរើសយកសាច់មិនជាប់ខ្លាញ់ សាច់មាន់ សាច់ទា ត្រី...។ គេអាចប្រើវិធីមង្អិនមានដូចជា អាំង ដុត ស្ងោរ ប៉ុន្តែចៀសវាងចៀន ។ ជំនួសសាច់ទាំងនេះដោយពពួកអាហារសមុទ្រម្តងក្នុងមួយសប្តាហ៍។

៣- តើគួរចៀសវាងទទួលទានអ្វីខ្លះ ?
ស្ត្រីមានផ្ទៃពោះគួរចៀសវាងទទួលទានដូចជា ៖
- គ្រឿងស្រវឹង : ការផឹកស្រាអំឡុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យកូនរលូត កូនកើតមកតូចខុសពីធម្មតា និងអាចបណ្តាលឱ្យមានបញ្ហាសុខភាពជាច្រើនទៀតពេលក្រោយ ។
- សារធាតុកាហ្វេអ៊ីន : វាមិនទាន់ប្រាកដ១០០ភាគរយទេដែលថា សារធាតុនេះប៉ះពាល់ដល់កូនក្នុងផ្ទៃ ប៉ុន្តែការកំណត់កម្រិតបរិមាណនៃការប្រើប្រាស់នឹងជួយកាត់ បន្ថយបញ្ហាសុខភាពផ្សេងៗដល់កូន ។ សារធាតុកាហ្វេអ៊ីន មាននៅក្នុង កាហ្វេ តែ សូកូឡា ភេសជ្ជ:ប៉ូវកម្លាំង..។
- អាហារមានផ្ទុកសារធាតុបារ៉ត ( Hg ) : Hgត្រូវបានគេឃើញមាននៅក្នុងត្រី និងក្តាម បង្គា បង្កង ងាវ ខ្យង ខ្ចៅ ។ ត្រីប្រភេទខ្លះមានសារធាតុបារ៉តច្រើន ហើយប្រសិនជាស្ត្រីមានផ្ទៃពោះទទួលទាននឹងនាំឱ្យគ្រោះថ្នាក់ដល់ កូន ។ ចូរស្វែងរកត្រីប្រភេទណាដែលមានសារធាតុនេះទាប ។ ចូរចៀសវាងទទួលទាន សាច់ត្រីឆ្លាម ត្រីច្រមុះស្រួចដូចដាវ ត្រីស្បៃកាធំ ។
- អាហារឆៅឬឆ្អិនជ្រុល ៖ មិនគួរទទួលទានសាច់ឆៅ មាន់ឆៅ ត្រីឆៅ ស៊ុតឆៅ ឬបង្គា បង្កង ក្តាមឆៅនោះទេ ។

៤- តើគួរទទួលទានយ៉ាងដូចម្តេចនៅពេលចាញ់ខ្លាំងនិងបន្ថយការទល់លាមក ?
ជា ធម្មតា ការចាញ់កូនកើតមានអំឡុង២-៣ខែដំបូង ។ ដើម្បីជួយសម្រួលអាការៈចាញ់ឱ្យថយចុះស្ត្រីគួរទទួលទានតិចៗ តែឱ្យច្រើនដង ។ គួរទទួលទានអាហារដែលមានផ្ទុក Carbohydrate ច្រើនដូចជា បាយ នំប៉័ង នំប្រៃ នំ Pasta ។ល។ ទទួលទានសារធាតុរាវនៅចន្លោះពេលបាយ ។ ចំពោះការទល់លាមកវិញគឺអាចកាត់បន្ថយបានតាមរយៈការទទួលទានបន្លែ ឆៅ ផ្លែឈើ និងអាហារផ្សេងៗទៀតដែលមានសារធាតុសរសៃខ្ពស់ ៕

No comments:
Post a Comment