*ដំណេកស្កប់ស្កល់ជួយឱ្យខួរក្បាលមានសុខភាពល្អ
យោងតាមការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយអ្នក
វិទ្យាសាស្ត្រសាកលវិទ្យាល័យ University Of
Wisconsinសហរដ្ឋអាមេរិកបានបង្ហាញថា
ដំណេកលក់ស្កប់ស្កល់ជួយឱ្យខួរក្បាលមានសុខភាពល្អដោយបង្កើនផលិត
កម្មកោសិកាទ្រទ្រង់ខួរក្បាលដែលមានឈ្មោះថា Myelin ។
Myelinមានតួនាទីយ៉ាងសំខាន់បំផុតជំរុញឱ្យប្រព័ន្ធសរសៃប្រ
សាទបំពេញមុខងាររបស់ខ្លួនបានត្រឹមត្រូវ។
ការរកឃើញនៅពេលនេះ
គឺជាការបង្ហាញផ្លូវក៏ដូចជាផ្តល់ការយល់ដឹងថ្មីមួយដល់អ្នក
វិទ្យាសាស្ត្រអំពីជំងឺ multiple
sclerosis(ជាជំងឺដែលប្រព័ន្ធសរសៃប្រសាទទាំងមូលរងការបំផ្លាញ
បន្តិចម្តងៗ ធ្វើឱ្យអ្នកជំងឺនិយាយមិនចេញ
មើលមិនឃើញនិងកម្រើកខ្លួនលែងបាន)ដែលជាជើងឯកខាងបំផ្លាញកោសិកា
Myelin ។
លោកស្រីវេជ្ជបណ្ឌិត Chiara
Cirelliអ្នកដឹកនាំការសិក្សាស្រាវជ្រាវបានលើកឡើងថា
ការទទួលទានដំណេកមិនគ្រប់គ្រាន់ អាចធ្វើឱ្យអាការៈរោគជំងឺ
multiple sclerosisកាន់តែដុនដាប ។ លោកស្រីបានបន្តថា
ការសិក្សាពិសោធន៍នាពេលអនាគតអាចនឹងពិនិត្យមើល
ថាតើដំណេកនិងវត្តមានជំងឺ multiple
sclerosisមានការជាប់ពាក់ព័ន្ធគ្នាដែរឬយ៉ាងណា ។
វេជ្ជបណ្ឌិតរូបនេះបានបន្ថែមថា ៖«អស់ពេលជាយូរមកហើយ
ក្រុមអ្នកស្រាវជ្រាវពីដំណេក
ផ្តោតសំខាន់ទៅលើតែវិធីដែលសកម្មភាពកោសិកាសរសៃប្រសាទផ្លាស់
ប្តូរនៅពេលសត្វកណ្តុរភ្ញាក់
ពោលគឺមិនមែននៅពេលដែលសត្វកណ្តុរដេកលក់នោះទេ ។ នៅពេលនេះ
វាច្បាស់ហើយដែលថា
បណ្តាកោសិកាទ្រទ្រង់ដំណើរប្រតិបត្តិការប្រព័ន្ធសរសៃប្រសាទ
មានការប្រែប្រួលគួរឱ្យកត់សម្គាល់គឺអាស្រ័យទៅលើ ថាតើ
សត្វកណ្តុរយកមកពិសោធនោះដេកលក់ឬភ្ញាក់ »។
ឮដោយឡែក យោងតាមវេជ្ជបណ្ឌិត Timothy
Morgenthaler មកពីមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្រ្ត Mayo
Clinicរដ្ឋមេនីសូតា សហរដ្ឋអាមេរិបានឱ្យដឹងថា
រយៈពេលដំណេកអាចអាស្រ័យលើកត្តាផ្សេងៗ ជាពិសេសគឺកត្តាអាយុ ។
មនុស្សធំពេញវ័យឡើងទៅគួរដេកឱ្យបានពី៧ម៉ោងទៅ៨ម៉ោងក្នុងមួយ
យប់ខណៈក្មេងតូចអាយុអាចចូលរៀនបានត្រូវការដេកចាប់ពី
៩ទៅ១១ម៉ោងក្នុងមួយយប់ ៕
No comments:
Post a Comment