លទ្ធផលអង្កេតដែលរៀបចំឡើងដោយ «អឺរ៉ូម៉ូនីទ័រ
អ៊ិនធើរណេស្យូណល» បញ្ជាក់ថា នៅក្នុងឆ្នាំ២០១៤
តម្រូវការស្ករសូកូឡារបស់ប្រទេសនៅភូមិភាគអាស៊ី-ប៉ាស៊ីហ្វិកនឹងកើន
ខ្ពស់ជាង៥,៤% ធៀបនឹងឆ្នាំ២០១៣
គឺជាកម្រិតខ្ពស់ជាងតួលេខនៅក្នុងឆ្នាំ១៩៩៩ ជាងទ្វេដង ។
តម្រូវការស្ករសូកូឡានៅអាស៊ីផ្ទុយនឹងតម្រូវ
ការស្ករសូកូឡានៅទូទាំងពិភពលោក ដែលធ្លាក់ចុះគួរឱ្យបារម្ភ ។
ជាពិសេសការលក់ផលិតផលសូកូឡានៅទ្វីបអាមេរិកខាងជើងនឹងធ្លាក់ចុះ
ជិត១០% នៅក្នុងឆ្នាំ២០១៤
គឺទាបបំផុតនៅក្នុងអំឡុងពេល១៥ឆ្នាំកន្លងទៅ។ លោកហ្សង់ម៉ាក
អង់ហ្គា អគ្គលេខាធិការនៃអង្គការកូកូអន្ដរជាតិ ស្ថិតនៅក្រុងឡុង
ចក្រភពអង់គ្លេសបញ្ជាក់ថា តម្រូវការស្ករសូកូឡាកើនខ្ពស់នៅអាស៊ី
ដោយសារអ្នកដែលមានចំណូលមធ្យមនៅប្រទេសចិនមានចំនួនច្រើនចូលចិត្ដ
សូកូឡា ។ ម៉្យាងទៀត
អាចបណ្ដាលមកពីស្ថានភាពសេដ្ឋកិច្ចល្អប្រសើរក្នុងប្រទេសជាច្រើន
នៅអាស៊ី ទើបតម្រូវឱ្យប្រជាជនក្នុងប្រទេសទាំងនោះមានចំណូលខ្ពស់
ហើយនិយមស្ករសូកូឡាខ្ពស់ដែរ ផ្ទុយនឹងទ្វីបអាមេរិកខាងជើង
និងអឺរ៉ុប ។
តាមទិន្នន័យរបស់អង្គការស្ដេនដាដ អេន ភួ
បញ្ជាក់ថា ក្នុងឆ្នាំនេះផ្លែដូងកើនថ្លៃខ្ពស់ប្រហែល២១%
ចាត់ទុកថាជាបម្រែបម្រួលតម្លៃខ្ពស់សម្រាប់កសិផល
បើប្រៀបធៀបទៅនឹងកសិផល សំខាន់ៗនៅលើពិភពលោកទាំង២៤ប្រភេទ ។
បម្រែបម្រួលនោះតម្រូវឱ្យកសិករនៅភូមិភាគអាហ្វ្រិកខាងលិច
ជាមជ្ឈមណ្ឌលផលិតដូងប្រហែល៧០% នៃផលិតផលដូងនៅទូទាំងពិភពលោក
មានចំណូលកាន់តែកើនឡើងខ្ពស់ ៕
អត្ថបទនេះដកស្រង់ពី៖ កាសែតកោះសន្តិភាព
No comments:
Post a Comment