រាជធានីភ្នំពេញ ៖
យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៧ តុលា ២០១៣
ស្ថិតនៅចំណុចភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ
ដោយជាប់ចោទពីបទនាំក្មេងស្រីជាអនីតិជនទៅរួមរ័កនៅផ្ទះរបស់
ខ្លួន១យប់ចំនួន៣ដង ក្រោយពីស្គាល់នាងបានតែមួយថ្ងៃប៉ុណ្ណោះ
ខណៈពេលទៅលេងកន្លែងកម្សាន្តនៅសួនទឹកមួយនៅតំបន់ព្រែកឯង ។
ការឃាត់ខ្លួននេះ
បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ម្តាយរបស់ក្មេងស្រីរងគ្រោះ ។
តាមប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះប៉ិច ភារ៉ា
អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះជួលក្នុងភូមិផ្សារលិច
សង្កាត់ព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តកណ្តាល ។
ចំណែកក្មេងស្រីរងគ្រោះមានអាយុ១៣ឆ្នាំ ជាសិស្ស
រស់នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌប្ញស្សីកែវ ។
ប្រភពបានបន្តទៀតថា កាលពីថ្ងៃទី៣ តុលា កន្លងមក
ក្មេងស្រីរងគ្រោះរួមនិងមិត្តភក្តិជាច្រើននាក់បាននាំគ្នាជួល
រ៉ឺម៉កកង់បីទៅដើរលេងនៅសួនព្រែកឯង ជាមួយគ្នានោះ
មិត្តភក្តិក្មេងស្រីនោះ បានបបួលជនសង្ស័យទៅលេងជាមួយគ្នាផងដែរ ។
បន្ទាប់ពីដើរលេងរហូតដល់រសៀល ពួកគេក៏ត្រឡប់មកផ្ទះវិញ
តែចៃដន្យក៏ស្ទះចរាចរណ៍នៅខាងកើតស្ពានអាកាសក្បាលថ្នល់
ក្មេងស្រីរងគ្រោះក៏បានចុះពីលើរ៉ឺម៉ក
មកជិះម៉ូតូជាមួយជនសង្ស័យក្នុងបំណងទៅផ្ទះ ។ ប៉ុន្តែជនកំហូចនោះ
មិនបានឌុបនាងទៅផ្ទះទេ ដោយឌុបនាងទៅផ្ទះរបស់ខ្លួនវិញ។
ពេលទៅដល់ផ្ទះខ្លួន ជនសង្ស័យបានហៅមិត្តភក្តិ២-៣នាក់ទៀតមកផឹកស្រា
និងបានបញ្ច្រកស្រាក្មេងស្រីរងគ្រោះរហូតដល់ស្រវឹង
និងបានចាប់រំលោភនាងបានសម្រេចចំនួន៣ដងតែម្តង ។
ជនសង្ស័យបានសារភាពនៅមុខសមត្ថិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តដូចក្រុមគ្រួសារក្មេងស្រីចោទប្រកាន់មែន ។
ប្រភពពី៖ កាសែតកោះសន្តិភាព
No comments:
Post a Comment