- ដើម្បីបង្កើនអ្នកចូលមើលប្លកយើងត្រូវ?
៙ បន្ថែមរូបភាពអមមកជាមួយអត្ថបទរបស់អ្នក ៚
រូបមួយសន្លឹកអាចមានអត្ថន័យរាប់រយតួអក្សរ ដោយមិនបាច់សរសេរនោះទេ ព្រោះគ្រាន់តែឃើញរូបវាគ្រប់គ្រាន់ណាស់ទៅហើយ។ ប្រសិនបើអ្នកសរសេរអត្ថបទមានប្រវែងវែង អ្នកគួរតែបំបែកវា ដោយដកឃ្លាមួយបន្ទាត់ ដើម្បីឲ្យស្រឡះភ្នែក និងដាក់រូបខ្លះៗ តាមដែលអាចរកបាន។ ចូលចាំថា រូបដែលដាក់នោះ មិនត្រូវមានទំហំធំពេកនោះទេ ព្រោះវាធ្វើឲ្យការផ្ទុកទំព័រដើរយឺត។ តែបើដាក់គួរដាក់ជារូបតូៗសិន សឹមចុចចូលទៅមើលរូបភាពធំ។៙ ផ្ដោតលើអ្នកដែលចូលចិត្តអាន ៚
ធ្វើឲ្យប្រាកដថា អ្នកដែលចូលមកដល់ប្លករបស់យើង ប្រាកដជាបានអានអត្ថបទទាំងនោះ បានខ្លះៗ ត្រូវចងចាំថា អ្នកអានភាគច្រើន ពួកគេមិនចូលចិត្តអត្ថបទវែងៗទេ មានតែអ្នកអានចំនួនតិចតែប៉ុណ្ណោះ ដែលចូលចិត្តអានអត្ថបទវែងៗ, ពួកគេគ្រាន់តែចង់ដឹងត្រឹមថាមានអ្វីខ្លះកើតឡើង។ គួរតែជ្រើសរើសពាក្យពេចន៍ណាសាមញ្ញៗ ងាយយល់ អានឆាប់ចប់ តែមានន័យពេញលេញគ្រប់គ្រាន់។ តែបើសិនជាអត្ថបទរបស់យើងជាប្រភេទគន្លឹះនោះ គួរតែពន្យល់អ្នកអានឲ្យបានស៊ីជម្រៅ ប្រសើរជាងពន្យល់លំៗ ឲ្យតែរួចពីដៃ។៙ ដាក់អត្ថបទថ្មីៗឬទាក់ទងនៅពីក្រោយប្រកាស ៚
អ្នកត្រូវដាក់បង្ហាញតំណភ្ជាប់ទៅកាន់អត្ថបទថ្មីៗរបស់ប្លកអ្នកនៅ ពីក្រោមអត្ថបទ ឬក៏ដាក់តំណភ្ជាប់ណាដែលទាក់ទងជាដើម។ ដើម្បីឲ្យអ្នកអានគេងាយស្រួលរកមើលអ្វីដែលបានកើតឡើងក្នុងប្លក របស់យើង។ ចំណុចនេះសំខាន់ណាស់ ហើយក៏ជាបច្ចេកទេសតែមួយគត់សម្រាប់រក្សាអ្នកអានរបស់អ្នកឲ្យនៅ បានយូរ។៙ ដាក់រំលឹកប្រកាសចាស់ទៅក្នុងអត្ថបទ ៚
នេះគេហៅថា Interlinking ដែលមានសារៈសំខាន់សម្រាប់ការស្វែងរកតាមម៉ាស៊ីនស្វែងរកនានា។ ចូលពិនិត្យមើលប្រសិនបើមានអត្ថបទឬប្រកាសចាស់ៗ ដែលស្រដៀងគ្នាទៅនឹងការប្រកាសដែលអ្នកកំពុងសរសេរនោះ សូមកុំខ្ជិល សូមចូលទៅបើកយកតំណឬចំណងជើងនោះ ដាក់រំលឹកក្នុងអត្ថបទភ្លាម ដើម្បីជាប្រយោជន៍ដល់អ្នកមើល។ បើអ្នកខ្ជិលក្នុងការធ្វើបែបនេះ អ្នកអានគេក៏ខ្ជិលទៅតាមអ្នកសរសេរដែរបាទ។៙ បង្កើតទំព័រជំនួយសម្រាប់ប្លករបស់អ្នក ៚
បើប្លកអ្នកមានទំព័រមួយ សម្រាប់ឲ្យអ្នកអានគេចុះសួរបាននោះ អ្នកចំណូលថ្មីនឹងងាយស្រួលទំនាក់ទំនងជាមួយម្ចាស់ប្លក។ ទំព័រជំនួយនោះមានប្រយោជន៍ណាស់ នៅពេលដែលពួកគេមានបញ្ហាណាមួយដែលពួកគេអាចទាក់ទងមកកាន់ម្ចាស់ ប្លក។ ជាទីដែលអ្នកអាននិងអ្នកសរសេរជួបគ្នា អ្នកគួរដាក់ឈ្មោះទំព័រនោះដូចជា "ផ្ញើមតិ", "ពិភាក្សា", "អ្នកចំណូលថ្មី", "ត្រូវការជំនួយ", "ទំនាក់ទំនងខ្ញុំ"។ " ។សង្ឃឹមថាចំណុចទាំង 5 ខាងលើនឹងជួយអ្នកឱ្យរក្សាអ្នកចូលទស្សនាប្លក បានយូរ។ នេះគ្រាន់តែជាគំនិតមូលដ្ឋាន ងាយៗ ដែលអ្នករាល់គ្នាអាចធ្វើមានយ៉ាងស្រួល។ ជួបគ្នាពេលក្រោយទៀត! សូមជួយចែករំលែកគន្លឹះនេះទៅកាន់អ្នកសរសេរប្លកដែលអ្នកស្គាល់ផង ចុះ៕
*ប្រែនិងថែមរបោយចេញពី : Blogger Trix
No comments:
Post a Comment