សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Sunday, October 13, 2013

កូដ​រូប​គ្រាប់ចុច​សម្រាប់​ដាក់​ក្នុង​អត្ថបទប្លក

   សួស្ដី​អ្នក​អ្នក​ទាំងអស់​គ្នា បន្ទាប់​ពី​អ្នក​បាន​មើល​នូវ​រាល់​គន្លឹះ​​ប្លក ​ដែល​ខ្ញុំ​បាន​សរសេរ​កន្លង​មក​នោះ ​លោក​អ្នក​ប្រាកដ​ជា​អាច​បង្កើត​ប្លក​​មួយ​ បាន​យ៉ាង​ល្អ​តាម​ចំណូល​ចិត្ត​រៀងៗខ្លួន។ នៅ​ក្នុង​គន្លឹះ​នេះ​ដែរ នឹង​បង្ហាញ​ពី​ការ​ដាក់ "រូប​គ្រាប់ចុច" នៅ​ក្នុង​អត្ថបទ​ ដែល​ប្រើ​កូដ​ CSS3។ វា​មាន​ប្រយោជន៍​សម្រាប់​លោក​​អ្នក​ជា​អ្នក​បង្កើត​ប្លក​សរសេរ​អំពី​ "គន្លឹះ​កុំព្យូទ័រ​ផ្សេងៗ" ដែល​ឧស្សាហ៍​សរសេរ​បង្ហាញ​ពី
​វិធី​ប្រើ​គ្រាប់​ចុច។ ដំណើរការ​របស់​កូដ​គឺ ​ជា​​បន្ទាត់​ស៊ុម​ព័ទ្ធ​ជុំវិញ​ពាក្យមាន​ស្រមោល​ពណ៌​ប្រផេះ​ ដែល​មើល​ទៅ​ដូច​គ្រាប់ចុច គុណ​ប្រយោជន៍​​របស់​កូដ"រូប​គ្រាប់​ចុច​"មាន​ដូចជា៖
  • ល្បឿន​ផ្ទុក​លឿន មិន​ប៉ះពាល់​ល្បឿន​ផ្ទុក​បង្ហាញ​ប្លក។
  • ប្រែប្រួល​ទំហំ​ទៅ​តាម​ចំនួន​អក្សរ​ដោយ​ស្វ័យប្រវត្តិ។
  • ងាយស្រួល​ប្រើ​ជា​ទី​បំផុត។

គំរូ "​គ្រាប់ចុច" ​ដែល​ប្រើ​កូដ


Ctrl+F , Shift+Space , A B C , អាក្បាលធំ

ខាង​លើ​គឺជា​កូដ​ពិត ខាង​ក្រោម​គ្រាន់តែ​ជា​រូបភាព​ថត​ទុក​មើល​នៅ​ពេល​មិន​ដំណើរ​ការ​កូដ

ទីមួយ៖ ​ដាក់​កូដ​ "រូប​គ្រាប់ចុច" ចូល​ក្នុង Template

- កត់ត្រា​ចូល (Log In) គណនី Blogger របស់​លោក​អ្នក
- ចូល​ទៅ Template >> Edit HTML >> Proceed (សូម​មើល​រូប​ខាង​ក្រោម)

- ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ចុច​ធីក Expend Widget Templates
-ស្វែង​រក​ពាក្យ​ថា  ]]></b:skin>  (បើ​សិន​ជា​ចង់​លឿន​សូម​ចុច : F3 ឬ Ctrl+F រួច​វាយ​ ពាក្យ​ស្វែង​រក​ខាង​លើ ក្នុង​ប្រអប់​ស្វែង​រក​របស់ Browser។
- ​ចម្លង​កូដ​ខាង​ក្រោម​យក​ទៅ​បិទភ្ជាប់​ពី​លើ​ពាក្យ  ]]></b:skin> ​ រួច​ចុច​​ប៊ូតុង  Save Template ជា​ការ​ស្រេច (សូម​មើល​រូប​ខាង​ក្រោម)
កូដ​រូប​គ្រាប់​ចុច
kbd{
border:1px solid gray;
font-size:1.1em;
box-shadow:1px 0 1px 0 #eee, 0 2px 0 2px #ccc, 0 2px 0 3px #444;
-webkit-border-radius:3px;
-moz-border-radius:3px;
border-radius:3px;
margin:2px 3px;
padding:1px 5px;
}

ទីពីរ៖ របៀប​បង្ហាញ "​​រូប​គ្រាប់ចុច" ក្នុង​អត្ថបទ​ប្លក

   នៅ​ពេល​ដែល​អ្នក​សរសេរ​អត្ថបទ​ដែល​មាន​ទាក់ទង​នឹង​ការ​បង្ហាញ​គ្រាប់​ចុច ​ដោយ​ឈរ​លើ HTML mode ​រួច​សរសេរ​អក្សរ​ដាក់​ចំ​កណ្ដាល​ស្លាក  <kbd></kbd> ។ ឧទាហរណ៍ : ខ្ញុំ​ចង់​សរសេរ​ពាក្យ​ថា Ctrl+F ដោយ​ខ្ញុំ​ត្រូវ​សរសេរ​ក្នុង HTML mode ថា៖

<kbd>Ctrl</kbd>+<kbd>F</kbd>  ​លទ្ធផល​>>  Ctrl+F

ឈរលើ HTML mode

ការ​ដាក់​លំអ​ជា​រូប​គ្រាប់ចុច​បែប​នេះ​ក៏​​ល្អ​ម៉្យាងដែរ សូម​រីករាយ​ជាមួយ​ការ​បន្ថែម "រូប​គ្រាប់ចុច​" ​ចូល​ក្នុង​អត្ថបទ​ប្លក​របស់​លោក​អ្នក៕

អត្ថបទនេះដកស្រង់ពី៖ ប្លក់អាក្បាលធំ

No comments:

Post a Comment