កាលពីថ្ងៃទី១៣ តុលា ២០១៣
សារព័ត៌មានបានផ្សាយថា បុរសម៉ិកស៊ិក អាយុ៤០ឆ្នាំ
ម្នាក់បានចាក់សោរូតខោខូវប៊យរបស់នារីជាគូស្នេហ៍ទាំងបង្ខំនាង
អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីការពារកុំឱ្យនាងផិតក្បត់ ។
នៅពេលបែកការណ៍ ប៉ូលិសបានចាប់ខ្លួនបុរសនោះ។
របាយការណ៍បញ្ជាក់ថា
បុរសនោះចាក់សោរូតខោខូវប៊យរបស់គូស្នេហ៍ទាំងបង្ខំ
ដើម្បីឱ្យរូបគេជឿជាក់ថា នាងស្មោះស្ម័គ្រមិនផិតក្បត់ ។
ដោយសារបែបនោះ នារីជាគូស្នេហ៍ត្រូវស៊ូទ្រាំទាំងលំបាក
ព្រោះមិនអាចចូលបន្ទប់ទឹកបានក្នុងរយៈពេលជាច្រើនម៉ោង ។
នាងមិនហ៊ានដកសោចេញពីខោខូវប៊យរបស់ខ្លួនទេ
ព្រោះខ្លាចគូស្នេហ៍វាយធ្វើបាប ។
បុរសរូបនោះ បានប្រគល់សោដល់ប៉ូលិស
និងចុះហត្ថលេខាលើលិខិតសន្យាថា
គេនឹងមិនបង្កហេតុបែបនោះទៅលើគូស្នេហ៍ទៀតទេ។
ប៉ូលិសហួសចិត្ដចំពោះនារីម្នាក់នោះដែលមិនប្ដឹងគូស្នេហ៍របស់
ខ្លួន ដូច្នេះហើយសមត្ថកិច្ចត្រូវដោះលែងរូបគេវិញ
ក្រោយពីចាប់ខ្លួនបានប៉ុន្មានម៉ោង ។
ក្រុមការពារសិទ្ធិរបស់ស្រ្ដីបានរិះគន់ប៉ូលិស
ដែលដោះលែងជនល្មើស
ដោយមិនបានដំណើរការតាមផ្លូវច្បាប់ចំពោះការប្រព្រឹត្ដល្មើសទៅលើ
ស្រ្ដីភេទ ។ក្រុមការពារសិទ្ធិស្ដ្រីនិយាយថា
នោះជាផ្នែកមួយនៃហេតុការណ៍ប្រព្រឹត្ដល្មើសលើសិទ្ធិស្ដ្រីនៅ
មិុកស៊ិក ដែលមានជាច្រើនរឿងក្ដីក្នុងពេលកន្លងទៅ ៕
ប្រភពពី៖ កាសែតកោះសន្តិភាព
No comments:
Post a Comment