សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Tuesday, October 15, 2013

បុរស​និយាយ​ទូរស័ព្ទ​ដៃ​ដាក់​ផ្ទាល់​ត្រចៀក​យូរ​ ធ្វើ​ឱ្យ​គុណ​ភាព​ទឹក​កាម​ថយ​ចុះ​

បុរស​ៗ​ដែល​​​មាន​គម្រោង​យក​កូន​នៅ​ថ្ងៃ​ណា​មួយ​នោះ​គួរតែ​កាត់​បន្ថយ​​ពេល​​វេលា​ដែលចំ​ណាយ​លើ​ការ​និយាយ​គ្នា​តាម​ទូរស័ព្ទ​​ដៃ។​
បណ្តា ​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​Queen’s Universityប្រទេស​កា​ណា​ដា​បាន​រក​ឃើញ​ថា​ ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​អាច​ធ្វើឱ្យ​​គុណភាព​ទឹក​កាម​ថយចុះ ​ហើយ​នាំ​ទៅ​រក​ការ​ថម​ថយ​លើ​ការ​ផ្តល់​កំណើត​ ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ពិសោធ​ឃើញ​ថា រលក​អេឡិច​ត្រូ​ម៉ាញេទិច​(EMW)ដែល​បញ្ជូន​ដោយ​ប្រដាប់​ទទួល​សំឡេង​របស់​ ទូរស័ព្ទ​មាន​ទំ​នាក់​ទំនង​យ៉ាង​សាំញ៉ាំបំ​ផុត​ជា​មួយ​អ័រ​ម៉ូន​ភេទ​បុរស​ ។ អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​វេជ្ជ​បណ្ឌិត​រ៉ានី សាមូល​បាន​បញ្ជាក់​ថា​៖«ការរក​ឃើញ​របស់​យើង​នេះ​មាន​សភាព​ស្មុគ​ស្មាញ​ បន្តិច ​។ តែ​យើង​សង្ឃឹម​ថា​ នឹង​រក​ឃើញ​លទ្ធផល​ផ្សេង​ពី​នេះ​ ។​ យ៉ាង​ណា​ក៏​ដោយ ​​លទ្ធផល​ទាំង​ឡាយ​ដែល​យើង​បាន​រក​ឃើញ​ពិត​ជា​បង្ហាញ​ថា​អាច​នឹង​មាន​យន្ត​ ការ​បា​រម្ភ​ខ្លះ​ៗ​នៅ​កន្លែង​ធ្វើ​ការ​»។ បុរស​ដែល​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ត្រូវ​គេ​រាយ​ការ​ណ៍​ថា ការ​ចរាចរ​អ័រម៉ូន​ភេទ​testosterone​មាន​កម្រិត​ខ្ពស់​ ប៉ុន្តែ​កម្រិត​អ័រ​ម៉ូន ​Luteinizing hormone(ហៅកាត់​ថាLH ឬក៏​ហៅ​ម្យ៉ាង​ទៀត​ថា ​lutropin)បែរ​ជា​ថយចុះ​ ។
ការស្រាវ​ជ្រាវ​ខាង​លើ​ បាន​កើត​​ឡើង​រយៈ​ពេល​២ខែ​ក្រោយ​ពី​បណ្តា​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​នៅ​ ចក្រភព​អង់​គ្លេស​ត្រូវ​បាន​ រដ្ឋ​ាភិ​បាល​​ផ្តល់​ដំ​បូន្មាន​​ឱ្យ​ងាក​មក​ប្រើ​ប្រាស់​ប្រព័ន្ធ​កាស​ បញ្ជា​ដោយសំឡេង​​ជាជាង​ការ​និយាយ​ផ្ទាល់​ជា​មួយ​ទូរស័ព្ទ​។ នាយក​ដ្ឋាន​សុខភាព​បាននិយាយ​ថា​ ការ​ធ្វើ​បែបនេះ​អាច​ជួយ​កាត​់​បន្ថយ​វិទ្យុ​សកម្ម​ដែល​បញ្ចេញ​ដោយ​ទូរស័ព្ទ ។​ ទោះ​ជា​យ៉ាង​ណា​បណ្តា​មន្ត្រី​សុខភាព​បាន​បញ្ជាក់​ថា ករណី​ខាង​លើ​នេះ​នឹង​មាន​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​  ៕




ប្រភពពី៖ កាសែតកោះសន្តិភាព

No comments:

Post a Comment