សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Tuesday, October 15, 2013

សល់​​៣​ថ្ងៃ​ទៀតចូលរោង​ការ​ នាង​វេច​បង្វេច​រត់​តាមសង្សារ​​បាត់

រាជធានីភ្នំពេញ ៖ កម្មការិនី​កាត់ដេរ​ដ៏ស្រស់សោភាម្នាក់ នៅ​សល់តែ​៣​ថ្ងៃ​ទៀតប៉ុណ្ណោះ​ចូល​រោង​ការ​​ ស្រាប់តែ​វេច​បង្វេច​រត់តាម​សង្សារ​​បាត់ ធ្វើ​ឱ្យ​ឪពុកម្តាយ​ បងប្អូន ដែលជា​អ្នក​ផ្តួចផ្តើម​រៀបមង្គលការ​បាក់​មុខ​ បាត់​បង់កិត្តិយស​អាច​ត្រូវ​សង​បណ្តា​ការ​ទៀត​ផង ហើយត្រូវ​បាន​បង​ប្រុស​ទៅ​ដាក់​ពាក្យ​បណ្តឹង​​នៅ​ស្នាក់​ការ​នគរ​បាល​រដ្ឋ​ បាល​ទួល​សង្កែ​កាលពី​ព្រឹក​ថ្ងៃទី​១៥ តុលា ២០១៣ ដើម្បី​ឱ្យ​ជួយរក​​ ។

តាម​ប្រភព​បានឱ្យ​ដឹងថា កូន​ក្រមុំ​​នេះឈ្មោះ​ឈូក ម៉ា​លីស ហៅសារិន អាយុ១​៧​ឆ្នាំ ​ជា​កម្ម​ការិនី​កាត់ដេរ​រោង​ចក្រ មាន​ទីលំនៅ​​ផ្ទះ​ជួល​ក្បែរ​រោង​ចក្រ​ ស្ថិតក្នុង​ភូមិទួលសង្កែ សង្កាត់​ទួលសង្កែ ខណ្ឌប្ញស្សីកែវ មាន​ស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ។
​តាម​ប្រភព​ពី​បង​ប្រុស​បង្កើត​បានឱ្យ​ដឹងថា ប្អូន​ស្រី​របស់គាត់​បាន​រត់​ទៅ​តាម​សង្សារ​ឈ្មោះ​សិដ្ឋ ដែល​ជា​កម្មករ​ដូចគ្នា​​កាល​ពី​វេលា​ម៉ោង​១២ និង​៣០នាទី​ថ្ងៃត្រង់​ថ្ងៃទី១៤ តុលា​២០១៣ មិន​ដឹងទី​ណាទេ ។ គាត់បន្តថា នៅ​ថ្ងៃបាត់ខ្លួន​នោះ គាត់​បានឃើញ​ប្អូន​ស្រី​​គាត់​វេចបង្វិច​ខោ​អាវ​ដាក់​ក្នុង​វ៉ាលីស ហើយ​បាន​ឡើង​ជិះម៉ូតូ​ឌុប​ចេញពី​ផ្ទះ​ជួល​ដោយពុំ​បាន​ចាប់អារម្មណ៍​ឡើយ ស្មានតែប្អូនស្រី​​រៀប​អីវ៉ាន់​ទៅ​ស្រុក​ត្រៀម​ចូលរោង​ការ ។





ប្រភពពី៖ កាសែតកោះសន្តិភាព

No comments:

Post a Comment