សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Tuesday, October 15, 2013

ដើរ​ត្រឹម​20នា​ទី​ក្នុង​មួយ​ថ្ងៃ​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​សុខ​ភាព

របាយ​ការ​ណ៍​មួយ​បាន​បញ្ជាក់​ថា ការ​ដើរ​រយៈ​ពេល​២០​នា​ទី​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​សង្គ្រោះ​ជី​វិត​មនុស្ស​ នៅ​ប្រ​ទេស​អង់​គ្លេស​ពី​ជំ​ងឺ​មហារីក ជំ​ងឺ​បេះ​ដូង​ និង​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​ប្រ​មាណ​ជា៣​៧.០០០​នាក់​ក្នុង​មួយ​ ឆ្នាំៗ ។
​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​អះ​អាង​ថា រាង​កាយ​គ្មាន​សកម្ម​ភាព​អាច​នាំ​ឱ្យ​ខាត​អា​យុ​​ពី​៣ទៅ​៥​ឆ្នាំ​​ និង​បង្កើន​ឱកាស​កើត​ជំ​ងឺ​មហារីក ជំ​ងឺ​បេះ​ដូង​ឬ​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​ដល់​២៥​ទៅ​៥០​ភាគ​រយ ។ បច្ចុប្បន្ន​ មនុស្ស​ស្ទើរ​គ្រប់​គ្នា​បាន​ងាក​មក​ចាប់​យក​ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​ តាម​រយៈ​ការ​ដើរ​ ហើយ​បើ​យោង​តាម​រ​បាយ​ការ​ណ៍​ខាង​លើ​គឺ​មាន​មនុស្ស​តែ​៤​ភាគ​រយ​ប៉ុណ្ណោះ​ ដែល​មិន​អាច​ដើរ​បាន​ និង​ត្រូវ​ការ​ជំ​នួយ​ចាំ​បាច់​ ។

វេជ្ជ​ បណ្ឌិត​ Williams Bird ស្ថាបនិក​មូល​និធិ«ដើរ​ដើម្បី​សុខ​ភាព​»របស់​ប្រ​ទេស​អង់​គ្លេស​បាន​ថ្លែង​ ថា​ កង្វះ​ខាត​សកម្ម​ភាព​រាង​កាយ​គឺ​ជា​មូល​ហេតុ​​ចម្បង​មួយ​នៃ​ការ​ស្លាប់​មុន​ អា​យុ​ដោយជំ​ងឺ​ផ្សេង​ៗ​ខ្លាំង​ជាង​ការ​ធាត់លើស​ទម្ងន់ ។ លោក​បន្ត​ថា​ ៖«អ្នក​អាច​ធាត់​និង​មានសុខ​ភាព​បាន​ប្រ​សិន​ជា​មាន​សកម្មភាព​រាង​កាយ​ ប៉ុន្តែ​អ្នក​ក៏​មិន​អាច​មាន​សុខ​ភាព​ល្អ​បាន​ទេ​ បើ​ទោះ​ជា​មាន​រាង​កាយ​ស្គម​ ប្រ​សិន​ជា​អ្នកមិន​ធ្វើ​​សកម្ម​ភាព​រាងកាយ​នោះ»។ លោក Bird​ បាន​បន្ថែម​ថា ការ​ដើរ​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​សុខ​ភាព​ក៏​ព្រោះ​ វា​ជួយ​ជំ​រុញ​កម្លាំង​ដល់​បណ្តា​កោ​សិ​កា​ពិឃាត​ ទប់​ទល់​ការ​រលាក​ក៏​ដូចជា​ទប់​ស្កាត់​ការ​បំ​ផ្លាញ​ដល់​អា​គុយ​ថាម​ពល​ ក្នុង​បណ្តា​កោ​សិ​កា​ទាំង​ឡាយ ៕






ប្រភពពី៖ កាសែតកោះសន្តិភាព

No comments:

Post a Comment