សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Thursday, October 17, 2013

ប្រទេស​ហ្វ៊ី​លី​ពីន​សង្ឃឹម​ថា​​​​រាជ​នី​សម្រស់​របស់​ខ្លួន​នឹង​​ដណ្ដើម​​បា​ន​​មកុដ​​​បវរ​កញ្ញា​​ច​ក្ក​វាឡ​​ឆ្នាំ​2013

​​​បន្ទាប់​ពី​មីហ្គែន​​​ យាំុង​​គ្រងមកុដ​​​បវរ​កញ្ញា​ឯក​​​ពិ​ភព​លោក​​កាល​ពី​ខែ​កញ្ញា​​ ឆ្នាំ​​២០១៣ ​​​ប្រទេស​​ហ្វ៊ី​លីពីន​​​​កំពុង​មានក្ដី​សង្ឃឹម​​​ថា​ ​រាជ​នី​សម្រស់​​របស់​ខ្លួន​​​​​​អាចនឹង​​​​ប្រមូល​​​យក​បាន​​​​​មកុដ​​បវរ​ កញ្ញា​​​ចក្ក​វាឡ​​​​មួយ​បន្ថែម​​​​​​​ទៀត​សម្រាប់​​​ឆ្នាំ​​២០១៣​​​ នេះ ។ ​
បវរ​កញ្ញា​​​​ចក្ក​វាឡ​​របស់​​ប្រទេស​ហ្វ៊ីលី​ពីន​​​​ឆ្នាំ​​២០១​៣​នាង​ អារីអែល​ឡា អារី​ដា វ័យ​​​២​៤​ឆ្នាំ ​​កំពុង​​​ត្រូវ​​បាន​​​អ្នក​គាំ​ទ្រ​​​តាម​ប្រព័ន្ធ​​​​បណ្ដាញ​សង្គម​ហ្វេស ​​​ប៊ុក​​​​មាន​ការ​ចាប់​អារម្មណ៍​​​​យ៉ាង​ខ្លាំង​​​ទៅ​លើ​រូប​​សម្រស់​របស់ ​នាង​​​​​​ហើយ​​បាន​ផ្ញើ​សារ​​​​គាំ​ទ្រ​​​នាង​​​យ៉ាង​ច្រើន​ ។ តាម​រយៈ​​​ការ​ផ្ញើ​សារ​​នេះ​កញ្ញា​​​អារីដា​ ​ជាប់​ចំណាត់​ថ្នាក់​​​លេខ​​៥​​ក្នុង​ចំណោម​​​បេក្ខនារី​​​ដែល​​ត្រៀម​​ចូល​ រួម​ប្រកួត​​​ទាំង​​៨​៧​​នាក់​បើ​ទោះ​​​ជា​ការ​ប្រឡង​​មិន​ទាន់​​បាន​ចាប់​ ផ្ដើម​​នៅ​ឡើយ​ក្ដី ។
​​កញ្ញា​​អារី​ដា ​មាន​កម្ពស់​​​​១,៧៣​ម៉ែត្រ​ ​គឺ​ជា​និស្សិត​​ផ្នែកគីមី​វិទ្យា​​មក​ពី​សាកល​វិទ្យា​ល័យ​​​ Los Banos ប្រទេស​ហ្វ៊ី​លីពីន​​ ។ នាង​​បាន​គ្រងមកុដ​​​បវរកញ្ញា​​​​ឯក​ចក្ក​វាឡ​​​ហ្វ៊ី​លី​ពីន​​កាល​ពី​ ថ្ងៃទី​​​១៤ ខែមេសា​ ឆ្នាំ​​២០១៣ ។ការប្រកួត​បវរ​កញ្ញា​​​ចក្ក​វាឡ​​ឆ្នាំ​​​​២០១៣​​នឹង​ត្រូវ​​រៀប​ចំ​ធ្វើ​​ ឡើង​​នៅ​​ថ្ងៃ​​ទី​​៩​ វិច្ឆិកា ​ឆ្នាំ​​២០១​៣ ក្នុង​សាលមហោស្រព​​ Crocus​  ​ទីក្រុង​ម៉ូ​ស្គូ​​ប្រទេស​​រុស្ស៊ី​ ៕







No comments:

Post a Comment