សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Saturday, October 12, 2013

របៀប​បិទ​មិន​ឲ្យ​ឮ​សូរ​សម្លេង Chat នៅ​ពេល​ Chat ក្នុង Facebook


    សព្វ​ថ្ងៃ​បណ្តាញ​សង្គម Facebook មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​សម្រាប់​​​មនុស្ស​គ្រប់​វ័យ ជា​ពិសេស​យុវ​ជន​ យុវ​នារី​យើង។ យ៉ាង​ណា​មិញ ការជជែក​កម្សាន្ត (Chat) ក៏​អាច​ផ្តល់​ឲ្យ​អ្នក​​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ ជា​មួយ​នឹង Friend របស់​អ្នក​ផង​ដែរ។ ពេល​ដែល​យើង Chat តែង​តែ​ឮ​សម្លេង (តឹងៗ) ដែល​​អាច​ចាត់​ទុក​ថា​​ជា​ការ​រំ​ខាន​មួយ​ដែរ ឬ​អាច​មាន​ពេល​ខ្លះ ​មាន​អ្នក​ចង់​លួច​ Chat មិន​ឲ្យ​គេ​ដឹង ឬ​មិន​ចង់​ឲ្យ​ម៉ែ​មក​ពី​ក្រោយ​លេង​មួយ​ដៃ​ចំក្បាល នោះ​លោក​អ្នក​គប្បី​បិទ​សម្លេង​ Chat។ សូម​មើល​ពី​របៀប​របប​​នៃ​ការ​បិទ​សម្លេង​ Chat ៖

៙ ជា​ដំបូង​សូម​ចុច​ទៅ​លើ​ របា Chat ហើយ​ចុច​សញ្ញា​ផ្កា​ចន្ទន៍ (*) ហើយ​​ដក​ ធិក ចេញ​ពី​ពាក្យ Sounds (មើល​រូប​ខាង​ក្រោម​)
៙ នៅ​ពេល​ដក​ធិក​ចេញ​ហើយ​សម្លេង​នឹង​ឮ ហើយ​បើ​ចង់​ឮ​វិញ​គ្រាន់​តែ​ដាក់​ធិក​វិញ។ :D

- បន្ថែម ៖ របៀប​បិទ​ Chat កុំ​ឲ្យ​គេ​ឃើញ​យើង​កំពុង​បើក Facebook :

៙ អ្នក​ដឹង​ទេ​ថា ការ​បិទ​ Chat អាច​ឲ្យ​ Friend របស់​អ្នក​មិន​ដឹង​ថា​អ្នក​ពេល​កំ​ពុង​បើក​ Facebook? សូម​មើល​ពី​របៀប​នៃ​ការ​បិទ Chat ៖
- សូម​ចុច​ទៅ​លើ​ របា Chat ហើយ​ចុច​សញ្ញា​ផ្កា​ចន្ទន៍ (*) ហើយ​​​ចុច​លើ​ពាក្យ Turn off Chat។ (សូម​មើ​រូប)
- ធិក នៅ​លើ​ពាក្យ Turn off chat for all friends (ភាគ​ច្រើន​វា​ធិក​ឲ្យ​ហើយ​)
- រួច​រាល់​​ហើយ​សូម​ចុច​ OK
* ចំណាំ ៖ បើ​លោក​អ្នក​ចង់​បើក​វា​វិញ គ្រាន់​តែ ចុច​លើ​របា Chat (off) ជា​ការ​ស្រេច។


អត្ថបទនេះដកស្រង់ពី៖ ប្លក់អាសត្វចម្លែក

No comments:

Post a Comment