សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Saturday, October 12, 2013

បណ្តុំ​គេហទំព័រ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​រដ្ឋ និង​ឯក​ជន

   នៅ​ក្នុង​អត្ថបទ​នេះ​ខ្ញុំ​សូម​បង្ហាញ​ជូន​លោក​អ្នក​នូវ​គេហ​ទំព័រ​របស់​ សាកល​វិទ្យា​ល័យ​ទាំង​ឡាយ​ មាន​​ទាំង​រដ្ឋ និង​ឯក​​ជន។
សម្រាប់​បង​ប្អូន​ដែល​ទើប​បញ្ចប់​ការ​ប្រលង​បាក់​ឌុប​ថ្មីៗ​នេះ​ ប្រហែល​ជា​ចង់​ដឹង និង​សិក្សា​ស្វែង​យល់​នូវ ពត៌​មាន​ផ្សេងៗ​អំពី​សាកល​វិទ្យា​ល័យ​ផ្សេងៗ​ដើម្បី​ជ្រើស​រើស​ និង​សិក្សា​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ដូច្នេះ​ហើយ​ខ្ញុំ​បាន​ប្រមូល​ទាំង​អស់​នូវ អាស័យ​ដ្ឋាន​ គេហ​ទំព័រ​ទាំង​នេះ​សម្រាប់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក។ ខ្ញុំ​ក៏​សង្ឈឹម​ផង​ដែរ​ថា ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ ប្អូន​ដែល​ជា​និស្សិត​ទាំង​អស់​នឹង​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ  មិន​ឲ្យ​បរា​ជ័យ​ដូច​ខ្ញុំ។ ពិសេស​បើ​សិន​ជា​បាន​ទៅ​រៀន​នៅ​ភ្នំពេញ​គឺ​វា​ប្រសើរ​ហើយ។ ទន្ទឹម​នឹង​ការ​ប្រសើរ​នោះ យើង​គប្បី​ត្រូវ​ប្រឹង​ប្រែង​រៀន​សូត្រ ដើម្បី​អនាគត​ខ្លួន ដែល​ឪពុក​ម្តាយ​ខំ​ទាំង​ត្រដរ ដែល​មាន​ឪពុក​ម្តាយ​ខ្លះ ប្រឹង​ប្រែង​ប្រកប​របរ​រក​ស៊ី​លក់​ត្រកួន លាង​ចាន ដើម្បី​ខិត​ខំ​សន្សំ​ព្រឹក​ខ្វះ​ល្ងាច ត្បិត​ត្បៀត​ដើម្បី​ទុក​ឲ្យ​កូន​គាត់​បាន​រៀន​សូត្រ។ ដូច​នេះ ដើម្បី​កុំ​ឲ្យ​គាត់​ខក​ចិត្ត​ យើង​មាន​តែ​ខិត​ខំ​រៀន​ឲ្យ​ពូកែ ​មិន​ដើរ​លេង​ក្លាយ​ជា​ជន​សាង​គ្រោះ​ឲ្យ​ជាតិ បំផ្លាញ​ជាតិ​ទេ ទើប​សម​ជា​កូន។ សូម​មើល​សាកល​វិទ្យា​ល័យ​ដែល​នឹង​ត្រូវ​រៀន​ខាង​ក្រោម ៖

៙ គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​សា​ធារណៈ ៖


- សាកល​វិទ្យាល័យ ភូមិន្ទភ្នំពេញ
- សាកល​វិទ្យាល័យ ភូមិន្ទនីតិ​សាស្រ្ត​នឹងវិទ្យា​សាស្រ្ត​សេដ្ឋកិច្ច
- សាកល​វិទ្យាល័យ ភូមិន្ទ​វិចិត្រ​សិល្បៈ
- សាកកល​វិទ្យាល័យ ភូមិន្ទ​កសិកម្ម
- សាកល​វិទ្យាល័យ វិទ្យាសាស្រ្ត​សុខា​ភិបាល
- សាកល​វិទ្យា​ល័យ ស្វាយរៀង
- សាកល​វិទ្យាល័យ ជាតិ​គ្រប់គ្រង- សាកល​​វិទ្យាល័យ បាត់​ដំបង
- សាកល​​វិទ្យាល័យ មាន​ជ័យ
- សាកល​វិទ្យាល័យ ជា​ស៊ីម​កំចាយមារ
- វិទ្យាស្ថាន សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
- វិទ្យាស្ថាន ជាតិអប់រំ
- វិទ្យាស្ថាន បច្ចេក​វិទ្យា​កម្ពុជា
- វិទ្យាស្ថាន ពហុ​បច្ចេកទេស​ព្រះកុសុមៈ

៙ គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ឯក​ជន ៖


- សាកល​វិទ្យាល័យ លីម​កុក​វីង
- សាកល​វិទ្យាល័យ ហ្សាម៉ាន់
- សាកល​វិទ្យាល័យ ឡាយហ្វ
- សាកល​វិទ្យាល័យ ន័រតុន
- សាកល​វិទ្យាល័យ វេ​ស្ទើន
- សាកល​វិទ្យាល័យ ពុទ្ឋិ​សាស្រ្ត
- សាកល​វិទ្យាល័យ ស៊ីតិក
- សាកល​វិទ្យាល័យ អាស៊ី​អឺរ៉ុប
- សាកល​វិទ្យាល័យ មេគង្គ​កម្ពុជា
- សាកល​វិទ្យាល័យ កម្ពុជា
- សាកល​វិទ្យាល័យ បញ្ញា​សាស្រ្ត
- សាកល​វិទ្យាល័យ បញ្ញា​ជាតិ
- សាកល​វិទ្យាល័យ បៀល​ប្រាយ
- សាកល​វិទ្យាល័យ ធនធាន​មនុស្ស
- សាកល​វិទ្យាល័យ ចំរើន​ពហុ​បច្ចកវិទ្យា
- សាកល​វិទ្យាល័យ ភ្នំពេញ​អន្តរជាតិ
- សាកល​វិទ្យាល័យ អាយ​អាយស៊ី​នៃ​បច្ចេកវិទ្យា
- សាកល​វិទ្យាល័យ ឯកទេស​នៃកម្ពុជា
- វិទ្យា​ស្ថាន វ៉ាន់ដា

No comments:

Post a Comment