សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Saturday, October 12, 2013

របៀប​ដាក់ Favicon ជា​រូប​មាន​ចល​នា ​សម្រាប់​ប្លក់ករ



លោក​អ្នក​ដែល​ជា​ម្ចាស់​ប្លក់​មួយ​ចំនួន​ប្រ​ហែល​ជា​ធ្លាប់​មាន​ចម្ងល់​ហើយ​ ថា ហេតុ​អី​បាន​ជា​យើង​មិន​អាច​ដាក់​រូប​ភាព​មាន​ចលនា​ក្នុង Favicon បាន។ ថ្ងៃ​នេះ​អាសត្វ​ចម្លែក​បាន​រក​ឃើញ​វិធី​ដាក់​ហើយ​គឺ​ធ្វើ​នៅ​ក្នុង​ Template យើង​ទៀត​ទើប​អាច​ដាក់​បាន។
ហេស!!! ហេ! បើ​សិន​ជា​ដាក់​បាន​ហើយ​កុំ​ភ្លេច​ប្រាប់​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ឃើញ​ប្លក់​ខ្មែរ​ច្រើន​ណាស់​ដែល​មិន​ទាន់​បាន​ដាក់​ មិន​ដឹង​ថា​គាត់​មិន​ចេះ​ឬ​មិន​ចង់​ដាក់​នោះ​ទេ! ហើយ​ក៏​មាន​ប្លក់​មួយ​ចំនួន​ដែរ​ដែល​បាន​ដាក់​ហើយ​ តែ​គេ​មិន​បាន​ចែក​ចាយ​នូវ​គន្លឹះ​​ទាំង​អស់​នៅ​ប្រាប់​យើង​ទេ :D គេ​ធ្វើ​ស្ងាត់ៗ​ក្រែង​ល​មាន​នរ​ណា​ចេះ។ ចំណែក​ខ្ញុំ​មិន​ទៅ​ចេះ​លាក់​ស្អី!! ឲ្យ​តែ​ដឹង​ប្រាប់​ហើយ ព្រោះ​ជា​មនុស្ស​អួត​ច្រើន។ ដើម្បី​កុំ​ឲ្យ​បូរ​បាច់​ឥត​ខ្លឹម​សារ​ច្រើន​ សូម​មើល​ពី​របៀប​​ដាក់​ទាំង​ពីរ​ជំហាន​ដូច​ខាង​ក្រោម ៖


៙ ជំហាន​ទី​មួយ ៖

- ជា​ដំបូង​សូម Login ចូល​គណនី Blogger របស់​អ្នក​សិន។
- សូម​ចុច​ទស្សន៍​ទ្រនិច​ចុះ​ក្រោម ហើយ​ជ្រើស​រើស​យក Layout (មើល​រូប​ខាង​ក្រោម) ៖
- មើល​ត្រង់ Favicon ហើយ​ចុច​ពាក្យ Edit
- ចុច Browse.. រក​រូប​ភាព Favicon របស់​អ្នក (រូប​អី​ក៏​បាន​ដែរ ឲ្យ​តែ​ដាក់​បាន) ​ហើយ​ចុច​ពាក្យ Save។

៙ ជំហាន​ទី​ពីរ ៖

- ចូល​ទៅ​កាន់​តាប Template ហើយ​ជ្រើស​រើស​យក Edit Template (មើល​រូប​ខាង​ក្រោម) ៖
- ស្វែង​រក​កូដ​ <title><data:blog.pageTitle/></title>
- ចម្លង​កូដ​ខាង​ក្រោម​ទៅ​បិទ​ភ្ជាប់​ពី​ក្រោម​កូដ <title><data:blog.pageTitle/></title>
<link rel="shortcut icon" href="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirJwgHkf4pkDM5N3Tm3Kzo5eraqz0q2ik2hurFqH_seoE0ztbToEbXscb75wBsIcluWPxwFc7NwvaAPB5nDBEyhbSH7DPS10dzPY5Q0y64BXw3BFM2waF0FkC0yhZYCVIffywCuJBgfuI/s1600/favicon(4).ico"/>

»»» លោក​អ្នក​អាច​ប្តូរ (https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirJwgHkf4pkDM5N3Tm3Kzo5eraqz0q2ik2hurFqH_seoE0ztbToEbXscb75wBsIcluWPxwFc7NwvaAPB5nDBEyhbSH7DPS10dzPY5Q0y64BXw3BFM2waF0FkC0yhZYCVIffywCuJBgfuI/s1600/favicon(4).ico) ទៅ​ជា​ Link Favicon របស់​លោក​អ្នក ហើយ​ឲ្យ​សម​ស្រប​ទៅ​តាម​ទំហំ​ផង​បាទ! (មើល​ផង​ដែរ​នូវ ការ​បង្កប់​កូដ​ដើម្បី​យក​ Link មក​ប្រើ​ប្រាស់)។
 - ពេល​បិទ​ភ្ជាប់​កូដ​រួច​រាល់​ហើយ សូម​ Save Template របស់​អ្នក​ ហើយ View សាក​ល្បង។ ខ្ញុំ​ជឿ​ជាក់​ថា​លោក​អ្នក​នឹង​អាច​ធ្វើ​បាន សម្រេច​១០០០%) :D ហេស!!! ហេ!..

មើល​លទ្ធ​ផល​របស់​ខ្ញុំ

Favicon រូប​កញ្ចែ​អាចម៍​រត់

No comments:

Post a Comment