ខ្ញុំបានស្វែងរកកូដសម្រាប់ដាក់ numberred page navigation ពីគេហទំព័រនានាជាច្រើន តែមិនងាយស្រួលសម្រាប់អ្នកដែលមិនចេះ "កូដ" អាចកែប្រែ និងមិនមានឲ្យជ្រើសរើសច្រើនឡើយ។ ឥឡូវនេះ ខ្ញុំសូមណែនាំឲ្យលោកអ្នកចូលទៅកាន់ប្លក 24work.blogspot.com ដែលមានមុខងារអាចឲ្យយើងដាក់ numberred page navigation បានយ៉ាងងាយស្រួលមិនស្មុគស្មាញ។ ដើម្បីជ្រាបឲ្យកាន់តែច្បាស់ សូមមើលពីរបៀបដាក់ខាងក្រោមនេះទាំងអស់គ្នា ៖
ដើម្បីឲ្យលោកអ្នកយល់បានច្រើន ខ្ញុំសូមចែកដំណាក់កាលដាក់ជា 3 គឺ :
- ការកំណត់ចំនួនអត្ថបទបង្ហាញនៅក្នុងមួយខណ្ឌៗ (ផ្ទាំងៗ) ក្នុងប្លក។
- ការកំណត់ និងការដាក់ធាតុក្រាហ្វិក numberred page navigation។
- ការសម្អាតកូដមិនសំខាន់ ដែលតោងមកជាមួយធាតុក្រាហ្វិកនានា។
1- ការកំណត់ចំនួនអត្ថបទបង្ហាញនៅក្នុងមួយខណ្ឌៗ (ផ្ទាំងៗ)ក្នុងប្លក ៖
ចំណាំ ៖ ការកំណត់ចំនួនបង្ហាញក្នុងមួយខណ្ឌៗ នេះសម្រាប់តែអ្នកកំពុងប្រើ template របស់ Blogger ស្រាប់តែប៉ុណ្ណោះ សម្រាប់អ្នកដែលប្រើ template ដែលមិនមែនជារបស់ Blogger នោះមិនបាច់អនុវត្តន៍ជំហានមួយនេះក៏បានដែរ។- កត់ត្រាចូល (Log In) ក្នុងគណនី Blogger របស់លោកអ្នកជាមុនសិន។
- ចូលទៅ Setting >> Posts and comments ត្រង់កន្លែង ៖
- Show at most : កំណត់ចំនួនបង្ហាញ posts ក្នុងមួយខណ្ឌ (ផ្ទាំង) គិតជា posts ឬ days (ខ្ញុំសូមឲ្យអ្នកកំណត់ចំនួន 10 និងរើសយក "posts")។ (សូមមើលរូបខាងលើ)
៙ ការកំណត់ និងការដាក់ធាតុក្រាហ្វិក numberred page navigation ៖
- ចូលទៅតំណនេះ www.24Work.blogspot.com ។- នោះលោកអ្នកនឹងបានឃើញ "គំរូ" numberred page navigation ជាច្រើន មានរូបរាង និងពណ៌ផ្សេងគ្នាទុកឲ្យជ្រើសរើសទៅតាមតម្រូវការ។ មានច្រើនគំរូ តែវិធីដាក់មានតែមួយទេ សូមមើលឧទាហរណ៍មួយនេះ ៖
- Select Color Style : សម្រាប់ជ្រើសម៉ូដណាដែលអ្នកពេញចិត្ត (អាចជ្រើសយកតែមួយគត់)។
- Setting : ការកំណត់
- Previous Page Text : ដូរអក្សរពេលចុចមកក្រោយវិញ អាចដាក់ថា "ថយក្រោយ"។
- Next Page Text : ដូរអក្សរពេលចុចទីខណ្ឌបន្ទាប់ អាចដាក់ថា "បន្ទាប់"។
- Number of Posts Per Page : ចំនួនបង្ហាញអត្ថបទក្នុងមួយខណ្ឌ (ផ្ទាំង) ត្រូវដាក់ដូចចំនួនដែលមានរៀបរាប់ខាងលើគឺ 10 ។
- Page Num Count before and after current page : ចំនួនចំនួនខណ្ឌដែលត្រូវបង្ហាញសម្រាប់ចុច ឧទាហរណ៍ 7 ជាដើម។
- នោះអ្នកនឹងឃើញផ្ទាំង Add Page Element សួរបញ្ជាក់ថា "អ្នកពិតជាចង់ដាក់ Widget នេះមែនឬក៏អត់"។
ចំណាំ : បើលោកអ្នកឃើញ Logo របស់គេហទំព័រដែលធ្វើ Widget នោះមានន័យថាអ្នកនឹកដាក់ដោយជោគជ័យ តែបើអត់ឃើញមានទេ សូមបិទរួចចុចដាក់ម្ដងទៀត។
- Select a blog : ជ្រើសប្លកថាអ្នកចង់ដាក់វានៅប្លកណាមួយ នេះបើសិនអ្នកបានបង្កើតប្លកចាប់ពី 2 ឡើងទៅ ចំពោះអ្នកដែលមានប្លកតែមួយ មិនបាច់ខ្វល់ទេ។
- ត្រង់ Title យើងមិនបាច់ដាក់ឈ្មោះឲ្យវាទេ។ ( តែមាន Widget ខ្លះត្រូវដាក់ឈ្មោះទើបងាយស្រួលចំណាំ)
- ចុចឆ្នុច Add Widget ដើម្បីដាក់ចូលប្លករបស់យើង។ (សូមមើលរូបខាងក្រោម)
- ចូលដល់ផ្ទាំង Layout របស់ Blogger វិញ យើងត្រូវចាប់ទាញ Widget នោះយកទៅដាក់នៅក្រោម Blog Post Widget។ (សូមមើលរូបខាងក្រោម)
-រួចចុចឆ្នុច Save arrangement ដែលមានពណ៌ទឹកក្រូច ដើម្បីចងចាំការកំណត់នេះ។
- សាកចូលមើលប្លកលោកអ្នកថាតើ numberred page navigation វាដំណើរការឬក៏អត់?។
សំគាល់ : បន្ទាប់ ពីលើអ្នកបានដាក់កូដចូលហើយនោះធាតុក្រាហ្វិក numberred page navigation ដំណើរការជាធម្មតាគ្មានអ្វីចម្លែកទេ តែបន្ទាន់ពីបានប៉ុន្មានថ្ងៃក្រោមមកនោះលោកអ្នកនឹងឃើញមានបង្ហាញ អក្សរតំណចេញមកថា Blogger Tips And Tricks|Latest Tips For Bloggers និង Free Backlinks ដែលនេះជាតំណដែលម្ចាស់អ្នកបង្កើត Widget នោះ គាត់ដាក់ដើម្បីឲ្យអ្នកដទៃអាចចូលទៅដាក់ Widget ដែលគាត់បានបង្កើត ដែលជាភាសាអង់គ្លេសហៅថា (Backlink) នោះ។
៙ ការសម្អាតកូដ ដែលតោងមកជាមួយធាតុក្រាហ្វិកនានា ឧទាហរណ៍ដូចជា Backlink ជាដើម ៖
- ចូលទៅ បើកមើលកូដ Widget ដែលអ្នកចង់លុបអ្វីដែលអ្នកគិតថារំខាន.- ត្រូវដឹងថាអ្នកចង់លុបអ្វី ឧទាហរណ៍វាបញ្ចេញពាក្យថា Blogger Tips And Tricks|Latest Tips For Bloggers និង Free Backlinks ដូចនេះអ្នកត្រូវចម្លងពាក្យមួយចំនួន ដែលអ្នកគិតថាអាចរកវាឃើញក្នុង "កូដ" របស់ Widget នោះ ដោយប្រអប់ស្វែងរបស់ Browser ដោយចុច Ctrl+F ។
- ជាលទ្ទផលយើងរកឃើញកូដ 2 ជួរដែលធ្វើឲ្យចេញអក្សរ Backlinks នោះគឺ
Blogger Tips And Tricks|Latest Tips For Bloggers
ចេញកូដជា
<a
href="http://24work.blogspot.com/" target="_blank" title="Grab
this"><img
src="http://24work.ucoz.com/24work-blogspot/www.24work.blogspot.com.png"
alt="Blogger Tips And Tricks|Latest Tips For Bloggers" border="0"
style="position: fixed; bottom: 10%; right: 0%; top: 0px;"
/></a>
Free Backlinks
ចេញកូដជា
<a
href="http://24work.blogspot.com/" target="_blank" title="Free
Backlinks"><img
src="http://24work.ucoz.com/24work-blogspot/www.24work.blogspot.com.png"
alt="Free Backlinks" border="0" style="position: fixed; bottom: 10%;
right: 0%;" /></a>
- លោកអ្នកត្រូវលុបកូដទាំងពីរ ជួរនោះចោលជាការស្រេច។ ឯខ្ញុំវិញក៏លុបដែរ ព្រោះវាចេញមកធ្វើឲ្យប្លកខ្ញុំមើលទៅមិនស្អា ដូច្នេះខ្ញុំត្រូវតែលប់ចេញ សង្ឃឹមថាអ្នកបង្កើតមិនខឹងនឹងខ្ញុំទេ ហេសហេ :D។
៚៚៚៚ចប់៚៚៚៚
សរុបមកការដាក់ ធាតុក្រាហ្វិក numberred page navigation មានការងាយស្រួលណាស់ មិនពិបាកស្មុគស្មាញដូចខ្ញុំបានរៀបរាប់ខាងលើមកទេ តែនេះបើសិនអ្នកបានអាននិងយល់នោះ អ្នកប្រាកដជាទទួលលទ្ធផលល្អដូចបំណង ព្រោះអីយើងបានដាក់ដោយត្រឹមត្រូវ និងបានដកកូដមិនត្រូវការមួយចំនួនចេញវិញ។ ជួបគ្នានៅអត្ថបទគន្លឹះប្លកក្រោយៗទៀត បើមានចម្ងល់សូមសួរ៕
អត្ថបទនេះដកស្រង់ពី៖ ប្លក់អាក្បាលធំ
No comments:
Post a Comment