បើទោះណាមានរសជាតិមិនឆ្ងាញ់
តែមើមខ្ទឹមសមានប្រជាប្រិយភាពណាស់ដែរក្នុងអាហារប្រចាំ
ថ្ងៃរបស់មនុស្ស ។
ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាព៧ចំណុចដែលយើងគួរតែដឹងអំពី
មើមខ្ទឹមស ៖
១- កាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីក ៖ ក្រុម
ជំនាញជឿថា
ខ្ទឹមសផ្ទុកសារធាតុពិសេសម្យ៉ាងដែលអាចកាត់បន្ថយអត្រាប្រឈម
ដោយជំងឺមហារីក ជាពិសេសគឺមហារីកក្រពះ ។
ការសិក្សាជាច្រើនបានបង្ហាញថា
ទទួលទានខ្ទឹមសអាចធ្វើជាខែលឱ្យអ្នកប្រឆាំងនឹងជំងឺមួយនេះ បាន
។
២- បំបាត់ការរមាស់បំពង់ក ៖ សារធាតុប្រឆាំងនឹងបាក់តេរីរបស់ខ្ទឹមសមានប្រសិទ្ធភាពបំផុត ក្នុងការព្យាបាលបំពង់ក ។ នៅពេលដែលអ្នកក្អកឬរលាកបំពង់ក បៀមខ្ទឹមសក្នុងមាត់ដោយខាំបន្តិចនិងលេបទឹកដែលជញ្ជក់បាននោះ ចូល ។
៣- ផ្តល់ផលប្រយោជន៍ចំពោះបេះដូង ៖ ទទួលទានខ្ទឹមសនឹងធ្វើឱ្យឈាមរាវ ។ នេះពិតជាមានប្រយោជន៍បំផុតក្នុងការពង្វាងជំងឺដែលទាក់ទងនឹង បេះដូង ។ លើសពីនេះទៀត ខ្ទឹមសមានអត្ថប្រយោជន៍ក្នុងការគ្រប់គ្រងសម្ពាធឈាម ។ ការទទួលទានខ្ទឹមស២កំពឹសរាល់ថ្ងៃពិតជាអាចកាត់បន្ថយបាននូវ ហានិភ័យលក្ខខណ្ឌវេជ្ជសាស្ត្រ Arteriosclerosisទប់ស្កាត់ការគាំងបេះដូងនិងដាច់សរសៃឈាមក្នុងខួរ ក្បាល ។
៤- បំបាត់ការឈឺធ្មេញ ៖ តាមអ្នកជំនាញប្រាប់ថា វាមានប្រសិទ្ធភាពព្យាបាលការឈឺធ្មេញ ។ អ្នកអាចបន្តក់ប្រេងរបស់វាដែលរកបានតាមទីផ្សារឬបុកខ្ទឹមស្រស់ ឱ្យម៉ត់ ។
៥- ជួយជំរុញកម្លាំងប្រព័ន្ធការពាររាងកាយ៖ ដោយសារតែខ្ទឹមសផ្ទុកទៅដោយសមាសធាតុប្រឆាំងអុកស៊ីដកម្មមួយចំនួន ដូច្នេះវាមានប្រសិទ្ធភាពបំផុតជួយជំរុញកម្លាំងការពារប្រព័ន្ធ រាងកាយ ទទួលទានវាជាប្រចាំអាចផ្តល់កម្លាំងដល់រាងកាយដើម្បីប្រឆាំងនឹង ជំងឺឆ្លងព្រមទាំងវីរុសផ្សេងៗ ។
៦- កាត់បន្ថយកម្រិតខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ ៖ ទទួលទានខ្ទឹមសត្រូវគេដឹងថាអាចជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល ក្នុងរាងកាយ ។ ខ្ទឹមសផ្ទុកសារធាតុពិសេសដែលអាចបញ្ឈប់បាននូវការបង្កើតជាដុំ ខ្លាញ់កូឡេស្តេរ៉ូលក្នុងរាងកាយ ហើយកាត់បន្ថយបានកូឡេស្តេរ៉ូលអាក្រក់ ។
៧- ប្រឆាំងនឹងជំងឺផ្តាសាយ ៖
មាន ការសិក្សាជាច្រើនដែលបានរកឃើញថា ខ្ទឹមសមានឥទ្ធិពលលើជំងឺផ្តាសាយ ។ មានជំនឿថា ទទួលទានមើមខ្ទឹមសនៅពេលដែលដឹងថាអ្នកមានសញ្ញាមិនស្រួលខ្លួន អាចនឹងឈានទៅកើតជំងឺផ្តាសាយគឺពិតជាកាត់បន្ថយអាការៈធ្ងន់ ធ្ងរបាន ៕
ប្រភពពី ៖ កាសែតកោះសន្តិភាព
No comments:
Post a Comment