ភោជនីយដ្ឋានលើកដំបូងរបស់អាមេរិកបានតុប
តែងជាលក្ខណៈ«បង្គន់» ។
ភោជនីយដ្ឋាននេះបើកនៅក្នុងទីក្រុងអេដែលឡេសកាលពីពេល
ថ្មីៗកន្លងមក និងមានអតិថិជនច្រើនកុះករ ។ ទោះបីជាយ៉ាងណាក្ដី
មានការរិះគន់ថាជាហាងអាហារយកតាមលំនាំភោជនីយដ្ឋាននៅ
អាស៊ី ។
ភោជនីយដ្ឋានអាជិក
រ៉េសរូមនោះអតិថិជនត្រូវអង្គុយពីលើបង្គន់ច្នៃពី
សេរ៉ាមិុក
និងទទួលទានអាហារដែលដាក់នៅក្នុងចានច្នៃលំនាំតាមបង្គន់ ។
លោក សេនៀស ឆាយអ៊ែន ជាបុគ្គលិកនៅក្នុងហាងបាននិយាយថា
ពេលបើកហាងក្នុងសប្ដាហ៍ដំបូងមានអតិថិជនជាច្រើននាក់
តម្រង់ជួររង់ចាំទទួលទានអាហារ
និងគោលគំនិតចំលែកមួយយកតាមលំនាំតាមតៃវ៉ាន់ ។
អាហារសម្រាប់ភ្ញៀវជាអាហារធម្មតា
ជាពិសេសយកលំនាំតាមអាហារតៃវ៉ាន់មានដូចជាគុយទាវខគោជា
ដើម ។
តាមការសាកសួរអតិថិជនជាច្រើននៅក្នុងហាងកាលពីថ្ងៃទី២០
តុលា ២០១៣បាននិយាយស្រដៀងគ្នាថា
ភោជនីយដ្ឋាននេះកំពុងដំណើរការយ៉ាងសមស្រប ។ នាងឌីណេស
អេលៀស ជាអតិថិជនម្នាក់និយាយថា
មុខម្ហូបត្រូវគេដាក់នៅក្នុងបង្គន់ជុះនោម
ខណៈពេលបាយឆាបង្កងដាក់នៅក្នុងបង្គន់បន្ទោបង់ខ្នាតតូច ។
ជាលើកដំបូងដែលនាងបានទទួលទានអាហារនៅក្នុងចានបែបបង្គន់
ធ្វើឱ្យមានអារម្មណ៍ប្លែក ប៉ុន្តែអាហារមានរសជាតិឆ្ងាញ់ ៕
ប្រភពពី៖ កាសែតកោះសន្តិភាព
No comments:
Post a Comment