ដើម្បីដឹកនាំជីវិតឆ្ពោះទៅរកសុខុមាលភាពគេចាំបាច់ត្រូវបំបាត់
ចោលឱ្យអស់នូវភាពតានតឹង ( Stress)ចេញពីជីវិតរស់នៅ ។
Stressមិនមែនចេះតែកើតមានលើមនុស្សគ្រប់រូបនោះទេ ។
តាមការអង្កេតរបស់ក្រុមអ្នកជំនាញ Stress
កើតមានដោយសារការប្រព្រឹត្តច្រំដែលៗនូវសកម្មភាពមួយចំនួនរបស់
មនុស្សម្នាក់ៗតែប៉ុណ្ណោះ ហើយដែលយូរទៅក៏ក្លាយជាទម្លាប់ ។
ចូរជៀសវាងសកម្មភាព១០ចំណុចខាងក្រោយនេះដើម្បីកាត់បន្ថយនិងបំ
បាត់ Stress ៖
១- ទទួលទានដំណេកមិនគ្រប់គ្រាន់៖
ដំណេកគ្រប់គ្រាន់គឺជាតម្រូវការមូលដ្ឋានគ្រឹះរបស់រាងកាយមនុស្ស
។ កង្វះខាតដំណេក២-៣ម៉ោងរៀងរាល់ថ្ងៃ
អាចនាំទៅរកការចុះខ្សោយផ្នែករាងកាយគិតអ្វីមិនចេញ
និងបាត់បង់ភាពស្ងប់ចិត្តក៏ដូចជាភាពស្ងប់ក្នុងអារម្មណ៍ ។
ស្ថិតក្នុងស្ថានភាពបែបនេះយូរៗទៅ Stressនឹងបង្ហាញខ្លួន ។
២- ស្រស់ស្រូបអាហារមិនទៀងពេល ៖
អាហារ៣ពេលក្នុងមួយថ្ងៃគួរកុំរំលង ។ ជួនទទួលទាន
ជួនអត់អាចនឹងនាំឱ្យមានភាពរញ៉ាំរញ៉ូវនិងឆាប់ខឹង ។ មួយវិញទៀត
ការបរិភោគមិនទៀងបែបនេះ ក៏អាចកាត់បន្ថយសមត្ថភាពខួរក្បាលផងដែរ
ហើយជាលទ្ធផលគឺជៀសមិនរួចពីកើតជំងឺ Stress ឡើយ ។
៣- ធ្វើការច្រើនម៉ោងគ្មានពេលសម្រាក៖
ការងារច្រើនម៉ោងនឹងធ្វើឱ្យអ្នកស្លុងទៅក្នុងមុខអាជីព ។
បើទោះណា ការងារបែបនេះនាំឱ្យអ្នករកចំណូលបានច្រើន
ប៉ុន្តែធ្វើហួសប្រមាណពិតជានាំឱ្យចិត្តតានតឹងនិងជួនកាលនាំ
ឱ្យមួម៉ៅទៀតផង ។
៤- មិនយកចិត្តទុកដាក់ថែរក្សាខ្លួនប្រាណ ៖
ការថែរក្សានិងតុបតែងរាងកាយឱ្យបានសមរម្យ
និយាយជារួមគឺអនាម័យរាងកាយពិតជាសំខាន់ណាស់ក្នុងការធ្វើឱ្យ
ជីវិតកាន់តែមានផាសុកភាពនិងសុខុមាលភាព ។
បើខ្វះខាតអ្វីទាំងនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល
ខ្លួន ។
៥-គ្មានទំនាក់ទំនងជាមួយមិត្តភក្តិនិងមនុស្សនៅជុំវិញខ្លួន ៖
ការជជែកសើចសប្បាយដោយក្តីរីករាយជាមួយមិត្តភក្តិនិងមនុស្សមួយ
ចំនួននឹងធ្វើឱ្យជីវិតគ្មាន Stress ។ ផ្ទុយមកវិញ
បើសិនជាធ្វើមិនបាន
ចូរប្រញាប់ប្រញាល់ផ្លាស់ប្តូរទម្លាប់នេះចោល ។
៦- ឆាប់ខឹង ៖
តើអ្នកជាបុគ្គលរមែងបាត់បង់ការគ្រប់គ្រងអារម្មណ៍និងឆាប់ខឹង
មិត្តភក្តិ គ្រួសារមែនទេ ? បើសិនជាដូច្នេះមែន
អ្នកពិតជាបុគ្គលដែលពោរពេញដោយ Stressហើយ ។
ចូររៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯងតាមរយៈការបន្ធូរចិត្តឬធ្វើ
អ្វីមួយដែលនាំឱ្យចិត្តរីករាយ ។
៧- មិនត្រូវគ្នាជាមួយក្រុមគ្រួសារ ៖
ចំពោះគូស្វាមីភរិយា
វាពិតជាសំខាន់ដែលត្រូវជៀសវាងការទាស់គ្នា ។
ការរស់នៅក្នុងភាពល្អូកល្អិនជាមួយគ្នាគឺជាឱសថព្យាបាល Stress ។
៨- មិនចូលចិត្តការហាត់ប្រាណ ៖
ការហាត់ប្រាណគឺជាខ្សែពួរយិតយោងរាងកាយនិងចិត្តរបស់អ្នកឱ្យ
មានសុខភាពល្អ ។
មិនហាត់ប្រាណនឹងបង្កឱ្យមានបញ្ហាសុខភាពផ្លូវកាយនិងផ្លូវចិត្ត
ច្រើនយ៉ាង ។ រាងកាយគ្មានសកម្មភាព ថាមពលក៏គ្មានការបញ្ចេញដែរ
ហើយដូច្នេះ កត្តាដែលញ៉ាំងឱ្យអារម្មណ៍ស្រស់ថ្លាក៏បាត់បង់ផងដែរ
៕
ប្រភព៖ កាសែតកោះសន្តិភាព
No comments:
Post a Comment