រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Samsung
ដែលជាក្រុមហ៊ុនអេឡិចត្រូនិកឈានមុខគេមួយនៅលើពិភពលោក
បាននាំមកនូវបទពិសោធន៍ ទូរទស្សន៍ចុងក្រោយបំផុត
តាមរយៈការចេញនូវទូរទស្សន៍ប្រភេទ Ultra High-Definition (UHD)
TV S9 ដ៏ធំបំផុតក្នុងពិភពលោក ដោយបានដាក់តាំងបង្ហាញនៅហាង K4
បាក់ទូក កាលពីថ្ងៃទី 14 ធ្នូ កន្លងមក។
ទូរទស្សន៍ Samsung UHD TV
មានជម្រើសបន្ថែមទំហំ 55 អ៊ីញ និង65 អ៊ីញ
ដែលជួយឲ្យប្រជាជនកម្ពុជាអាចទទួលបាននូវបទពិសោធន៍ថ្មីដ៏
អស្ចារ្យ ក្នុងការទស្សនាលើអេក្រង់ដ៏ធំ
និងអាចស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយព្រមទាំងការច្នៃប្រឌិត
ដ៏ទំនើបគ្មានគូប្រៀបរបស់Samsung។
លោកស្រី ព្រីម៉ាវ៉ារីន កូស៊ីតនូគុណ
ប្រធានផ្នែកផលិតផលប្រើប្រាស់អេឡិចត្រូនិក Samsung នៅកម្ពុជា
បានមានប្រសាសន៍ថា «យើងជឿថា ទូរទស្សន៍ UHD TV
គឺជាទិសដៅដ៏សំខាន់មួយនៅក្នុងទីផ្សារ នាពេលខាងមុខ
ជាពិសេសសម្រាប់អតិថិជនជាន់ខ្ពស់ដែលរំពឹងចង់បានពីម៉ាកសញ្ញា
ដូចជា Samsung នេះជាដើម។ ទូរទស្សន៍ UHD TV
ត្រូវបានបង្កើតឡើងក្នុងកម្រិតទូរទស្សន៍ SMART TV ស៊េរីថ្មី
ដែលបានដាក់បង្ហាញពីពេលមុន និងធានាថាអ្នកប្រើប្រាស់អាច
រីករាយទស្សនាជាមួយរូបភាពច្បាស់ ត្រជាក់ភ្នែក នៅលើអេក្រង់ដ៏ធំ ។
នេះជាកម្រិតនៃការច្នៃប្រឌិតថ្មី ដែលនឹងធ្វើឲ្យការរស់នៅ
របស់អតិថិជនកាន់តែទំនើប»។
ប្រភព៖ កាសែតកោះសន្តិភាព
No comments:
Post a Comment