លោកមីខាអុីល កាឡាស្នីកូវ
អ្នកផលិតកាំភ្លើងវាយលុកសូវៀតធុន AK-47
ដែលលក់ដាច់ជាច្រើនលានដើមលើពិភពលោកនោះ
បានទទួលមរណភាពហើយកាលពីថ្ងៃទី២៣ ធ្នូ ក្នុងជន្មាយុ៩៤ឆ្នាំ ។
ក្នុងសេចក្តីប្រកាសមួយក្រុមហ៊ុនផលិតកាំភ្លើងកាឡាស្នីកូវ
គូសបញ្ជាក់ថា បិតាអ្នកផលិតអាវុធរុស្ស៊ីលោកមីខាអុីល
កាឡាស្នីកូវ ទទួលមរណភាពហើយដោយហៅមរណភាពរបស់លោកថា
ជាការបាត់បង់ពុំអាចមានអ្វីមកប៉ះប៉ូវបានឡើយ ។
ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន
សម្តែងនូវការចូលរួមមរណទុក្ខក្នុងទឹកចិត្តជ្រាលជ្រៅបំផុតចំពោះ
សាច់ញាតិគ្រួសាររបស់បុគ្គលដែលបានទទួលជោគជ័យក្នុងការផលិតអាវុធ
ស្វ័យប្រវត្តិ ដែលប្រើច្រើនជាងគេបំផុតលើពិភពលោក
ដែលកាំភ្លើងធុននោះនិយមប្រើប្រាស់ទាំងដោយកងទ័ពរៀបរយទាំងឡាយ
ទាំងដោយពួកឧទ្ទាម ។លោកកាឡាស្នីកូវ
បានទទួលមរណភាពក្រោយពីលោកមានជំងឺរយៈពេលយូរនៅទីក្រុង IJEVSK
ទីប្រជុំជននៃតំបន់ OUDMOURTIE
ចម្ងាយ១.៣០០គីឡូម៉ែត្រខាងកើតក្រុងមូស្គូ ។
ប្រធានតំបន់ OUDMOURTIE លោកអាឡិចសង់ដ្រ៍ វុ៉លកូវ ថ្លែងថា អ្នកស្នេហាជាតិដ៏ត្រចះត្រចង់បំផុតម្នាក់របស់រុស្ស៊ីដែលបានបូជា ពេញមួយជីវិតរបស់លោកដើម្បីមាតុភូមិនោះបានទទួលមរណភាពហើយ ។
ប្រធានតំបន់ OUDMOURTIE លោកអាឡិចសង់ដ្រ៍ វុ៉លកូវ ថ្លែងថា អ្នកស្នេហាជាតិដ៏ត្រចះត្រចង់បំផុតម្នាក់របស់រុស្ស៊ីដែលបានបូជា ពេញមួយជីវិតរបស់លោកដើម្បីមាតុភូមិនោះបានទទួលមរណភាពហើយ ។
កើតថ្ងៃទី១០ វិច្ឆិកា ឆ្នាំ១៩១៩
នៅភូមិស៊ីបេរី លោកកាឡាស្នីកូវ
បានចូលមន្ទីរពេទ្យជាច្រើនលើករយៈពេលបុ៉ន្មានខែចុងក្រោយនេះ ។
កាលពីខែវិច្ឆិកា លោកបានចូលក្នុងមន្ទីរពេទ្យមួយនៃក្រុង IJEVSK
ក្រោយលោកសន្លប់មិនដឹងខ្លួន ។ លោកទើបឈប់ធ្វើការក្នុងឆ្នាំ២០១២
មកពីបញ្ហាសុខភាព ពិសេសបញ្ហាបេះដូង ។លោកកាឡាស្នីកូវ
ជាជនជាតិរុស្ស៊ីម្នាក់ដែលគេស្គាល់ច្បាស់បំផុតលើពិភពលោក
ហើយជាមនុស្សទទួលបានគ្រឿងឥស្សរយយសច្រើនបំផុតក្នុងប្រទេស ។
លោកតែងពោលពីមោទនភាពរបស់លោកចំពោះអាវុធដែលលោកផលិតកាលពីឆ្នាំ
១៩៤៧ ដែលមានភាពងាយស្រួលបំផុតក្នុងការប្រើប្រាស់ ។
មាននៅពាសពេញលើពិភពលោក កាំភ្លើង AK-47
បើតាមការវាយតម្លៃមួយចំនួនថា អាចលក់ចេញដល់ទៅ១០០លានដើមឯណោះ
។ លោកកាឡាស្នីកូវ ចាប់ផ្តើមផលិតកាំភ្លើងវាយលុក AK-47
ក្រោយពីលោកជារបួសក្នុងសង្គ្រាមលោកលើកទី២ ។
កាំភ្លើងនោះក្រោយៗមកត្រូវបានច្នៃទៅជាម៉ូដែលច្រើនយ៉ាង ។
លោកកាឡាស្នីកូវ
ពុំប៉ះពាល់ដាច់ខាតចំពោះប្រាក់បានមកពីការលក់កាំភ្លើង AK-47
ជាច្រើនលានដើម ហើយប្រើប្រាស់ដោយកងទ័ពនៃប្រទេសជាង៨០ ។
កាំភ្លើងដ៏ល្បីល្បាញនោះផលិតដោយអតីតរោងចក្រ IJMACH
ក្នុងទីក្រុង IJEVSK ៕
ប្រភព៖ កាសែតកោះសន្តិភាព
No comments:
Post a Comment