សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Thursday, December 19, 2013

ផឹកកា​ហ្វេច្រើន​អាច​កាត់​បន្ថយ​អា​យុ​កាល​មធ្យម​​ឆាប់​ស្លាប់​មុន​អា​យុ​

ការរក​ឃើញ​ថ្មី​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រ​ទេស​អ៊ីស្រា​អែល​បាន​ បង្ហាញ​ថា ទទួល​ទាន​កា​ហ្វេ​ច្រើន​អាច​កាត់​បន្ថយ​​អា​យុកាល​មធ្យម បង្កើន​ឱកាស​ឆាប់​ស្លាប់​មុន​អា​យុ ។

អ្នក​វិទ្យា​សាស្ត្រ​មក​ពី​ សាកល​វិទ្យា​ល័យ​ Tev  Aviv University​បាន​រក​ឃើញ​ថា សារ​ធាតុ​កាហ្វេអ៊ីន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​រួញ​ខ្លី​នូវ​អា​យុ​ កាល​របស់ Telomeresដែល​ជា​ផ្នែក​ខាង​ចុង​របស់​ DNA ​ក្រូម៉ូសូម ។ ប្រ​វែង​ Telomeres​ត្រូវ​​បាន​កាត់​បន្ថយ​ នៅ​ពេល​ដែល​វា​ប៉ះ​នឹង​សារ​ធាតុ​កា​ហ្វេ​អ៊ីន​សូម្បី​ក្នុង​កម្រិត​តិច​តួច​ ក្តី ។ ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ​ នៅ​​ពេល​ប៉ះ​ជា​មួយ​សារ​ធាតុ​អាល់​កុល ប្រ​វែង​របស់​វា​លូត​វែង​​ជាង​មុន​ ។


Telomeres មាន​ប្រ​វែង​កាន់​តែ​ខ្លី​ទៅ​ នៅ​ពេល​ដែល​បុគ្គល​ម្នាក់​មាន​អាយុ​​កាន់​តែ​ច្រើន​ពោលគឺ​​រាល់​ពេល​​​ដែល​ កោ​សិកា​មួយ​បំ​បែក​ខ្លួន​ទៅ​ជា​កោ​សិ​កា​ថ្មី​មួយ​ទៀត​មាន​ទម្រង់​ដូច​ដើម​ ​​ ។ ចំណែក​បណ្តា​ក្រូ​ម៉ូ​សូម​ទាំង​ឡាយ​ត្រូវ​បាន​ថត​ចម្លង​ទៅ​ជា​កោ​សិ​កា​ថ្មី ​ដែល​មាន​ Telomeres ខ្លី​ជាង​មុន​ ។ នៅ​ពេល Telomeres មាន​ប្រ​វែង​ខ្លី​ពេកនោះ​កោ​សិ​កា​នឹង​ងាប់ ។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​បុគ្គល​ដែល​ Telomeres មាន​ប្រ​វែង​ខ្លី​ជាប់​ពាក់​ព័ន្ធ​នឹង​ភាព​អន់​ថយ​ខ្លាំង​ផ្នែក​សុខ​ភាព​ ហើយ​អត្រា​ស្លាប់​មុន​អា​យុ​កើន​ឡើង​ខ្ពស់ ។

លោក​សាស្ត្រា​ចារ្យ Martin Kupiec​បាន​ថ្លែង​ថា​ ៖ «ជា​លើក​ទី​១​ដែល​យើង​បាន​ពិ​សោធ​ឃើញ​ពី​កត្តា​បរិ​ស្ថាន​២-៣ផ្នែក​ដែល​ធ្វើ ​ឱ្យ​ផ្លាស់​ប្តូរ​ប្រ​វែង​ telomeres ។ អ្វី​ដែល​យើង​បាន​ដឹង​នៅ​ពេល​នេះ​ អាច​​ជា​វិភាគ​ទាន​មួយ​រួម​ចំណែក​ដល់​ការ​ទប់​ស្កាត់​និង​ព្យា​បាល​ជំ​ងឺ​ របស់​មនុស្ស​នៅ​ថ្ងៃណា​មួយ»។ សាស្ត្រា​ចារ្យ​រូប​នេះ​បាន​បន្ថែម​ថា ៖ «នេះ​ជា​លើក​ទី​១​ផងដែរ​ដែល​អ្នក​វិទ្យា​សាស្ត្រ​របស់​យើង​ធ្វើ​វិ​ភាគ​លើ​ ប្រ​ព័ន្ធ​ស្មុគ​ស្មាញ​មួយ​នៅ​ក្នុង​អ្វី​ដែល​បណ្តា​ហ្សែន​ទាំង​អស់​រង​ការ​ ប៉ះ​ពាល់ ។ ការ​វិ​ភាគ​នេះ​បាន​បង្ហាញ​ថា ប្រវែង​ telomeres ជា​​អ្វី​មួយ​ពិត​​ប្រា​កដ​ដែល​បញ្ជាក់​ថា ភាព​ជាក់​លាក់​​គឺ​ពិត​ជា​សំ​ខាន់​ ហើយ​គួរ​តែ​ត្រូវ​បាន​ការ​ពារ​ពី​ការ​ប៉ះ​ពាល់​ដោយ​បរិ​ស្ថាន» ៕






ប្រភព៖ កាសែតកោះសន្តិភាព

No comments:

Post a Comment