បុរសជនជាតិអារ៉ាប៊ីសាអូឌីតម្នាក់
ត្រូវអាជ្ញាធរចាប់ខ្លួនក្រោយពីឃោសនាឱ្យមនុស្សចូលអោបរូបគេ
ដោយឥតគិតថ្លៃ
ដើម្បីបង្កើតជានិមិត្តរូបទ្រទ្រង់លើសិទ្ធិសេរីភាពរបស់ពលរដ្ឋនៅ
ទីសាធារណៈ ។ លោកអាប់ឌុលរ៉ាម៉ាន់ អាល់ខេយ៉ាល់ អាយុ២១ឆ្នាំ
ត្រូវប៉ូលិសចាប់ខ្លួនពីបទប្រកាសឱ្យមនុស្សចូលអោបរូបគេដោយ
ដាក់ស្លាកបដាថា «អោបឥតគិតថ្លៃ»
នៅតាមផ្លូវក្នុងទីក្រុងរីយ៉ាដ កាលពីពេល ថ្មីៗកន្លងទៅ ។
ប៉ូលិសចោទថា
នោះជាការទ្រទ្រង់លើគម្រោងឃោសនា «អោបដោយសេរី»
ដើម្បីឱ្យជនជាតិអារ៉ាប៊ីសាអូឌីត
មានសិទ្ធិអោបគ្នានៅទីសាធារណៈ ជាពិសេសនៅតាមទីក្រុង
ធំៗដើម្បីធ្វើឱ្យជីវិតនៃការរស់នៅរបស់មនុស្សកាន់តែមានភាព
ស្រស់ស្រាយ
។ហេតុការណ៍នោះធ្វើឱ្យមានការពិភាក្សាវែកញែកក្នុងសង្គមអភិរក្ស
និយមរបស់អារ៉ាប៊ីសាអូឌីត ។ ក្រុមអភិរក្សនិយមបញ្ជាក់ថា
ធ្វើបែបនោះខុសនឹងទំនៀមទម្លាប់
ព្រោះមិនមាននៅក្នុងបទបញ្ញត្តិរបស់ព្រះអាឡា
ដូច្នេះតទៅមុខទៀតនឹងអាចឈានទៅដល់ការប្រកាសឱ្យរួមភេទ
ដោយឥតគិតថ្លៃទៀតមិនខាន ។
ការចាប់ខ្លួនអាប់ឌុលរ៉ាម៉ាន់ អាល់ខេយ៉ាល់
ស្ថិតនៅក្រោមអំណាចរបស់ប៉ូលិសសាសនានៃអារ៉ាប៊ីសាអូឌីត
ដែលមានអំណាចហាមបុរសស្ត្រីដែលមិនមែនសាច់ញាតិទាក់ទងគ្នា
រួមទាំងបង្ក្រាបអ្នកស្រឡាញ់ភេទដូចគ្នា
ព្រមទាំងការជួញដូរផ្លូវភេទ ។
ការប្រើអំណាចរបស់ប៉ូលិស សាសនានោះ រងការវាយប្រហារថា ល្មើសលើសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដូចជាការហាមស្ត្រីបើកបររថយន្ត និងបង្ខំឱ្យហាងទំនិញគ្រប់ទីកន្លែងត្រូវគោរពព្រះ៥លើកក្នុងមួយ ថ្ងៃ ជាដើម ៕
ការប្រើអំណាចរបស់ប៉ូលិស សាសនានោះ រងការវាយប្រហារថា ល្មើសលើសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដូចជាការហាមស្ត្រីបើកបររថយន្ត និងបង្ខំឱ្យហាងទំនិញគ្រប់ទីកន្លែងត្រូវគោរពព្រះ៥លើកក្នុងមួយ ថ្ងៃ ជាដើម ៕
ប្រភព ៖ កាសែតកោះសន្តិភាព
No comments:
Post a Comment