សារព័ត៌មានបរទេសផ្សាយថា
រណ្ដៅឧស្ម័នមួយនៅក្នុងប្រទេសតួកមេ៉នីស្ថាន
ឬហៅថា«ទ្វារឆ្ពោះទៅឋាននរក»
មានភ្លើងឆេះឥតឈប់ជារៀងរាល់ថ្ងៃរយៈពេលជាង៤០ឆ្នាំមក
ហើយក្រោយពីកកើតឡើងដោយការជីករកប្រភពឧស្ម័ន ។
រណ្ដៅឧស្ម័ននោះមានទំហំប្រហែល៧០ម៉ែត្រ
ស្ថិតនៅក្បែរភូមិមួយដែលអ្នកភូមិហៅថា«ទ្វារឆ្ពោះទៅឋាននរក
» ។ រណ្ដៅឧស្ម័ននោះចាប់កកើតនៅឆ្នាំ១៩៧១
នៅលើបរិវេណដែនដីដែលមានឈ្មោះថាប្រភពប្រេង ។
អ្នកវិទ្យាសាស្ត្របានចោះជីកតំបន់នោះ
ស្ថិតក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលសហភាពសូវៀតដែលត្រូវការ
ឧស្ម័ន ប៉ុន្តែលទ្ធផលបង្ហាញថា
ត្រង់បរិវេណជីកបង្កឱ្យកើតជាប្រលោះមួយហៅថាចំណុចបញ្ចេញឧស្ម័
នយ៉ាងច្រើន និងបង្កឱ្យមានភ្លើងឆាបឆេះឡើង ។
ក្រោយមកអ្នកវិទ្យាសាស្ត្រសម្រេចថា
វិធីសាស្ត្រក្នុងការលុបបំបាត់ការឆាបឆេះឧស្ម័ននោះ
ត្រូវបណ្ដោយឱ្យវាឆាបឆេះរហូតដល់អស់អំណាចដោយខ្លួនឯង
តែក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ
ប៉ុន្តែផ្ទុយទៅវិញវានៅបន្តឆេះរហូតដល់ពេលបច្ចុប្បន្នដោយមាន
រយៈពេលជាង៤០ឆ្នាំមកហើយ ។
គេជឿថា វាលខ្សាច់ការ៉ាកាំ
គឺជាប្រភពឧស្ម័នដ៏ធំបំផុតនៅលើពិភពលោក
និងអាជ្ញាធរតួកម៉េនីស្ថានមានសង្ឃឹមថានឹងនាំចេញឧស្ម័នធម្ម
ជាតិក្នុងបរិមាណ៧៥លានម៉ែត្រគូបក្នុងរយៈពេល២០ឆ្នាំ
ខាងមុខ ៕
ប្រភព៖ កាសែតកោះសន្តិភាព
No comments:
Post a Comment