ខ្ញុំសូមឧទាហរណ៍មួយ ៖ នៅក្នុងប្លករបស់ខ្ញុំមាន Scroll Back to Top (រមូរឡើងលើ) ដែលមានរូបភាពដូចដែលអ្នកបានឃើញស្រាប់។ អ្នកអាចយក Link របស់វាទៅប្រើបន្តបានដោយចុច View Image ហើយឃើញដូចខាងក្រោម (ហើយនេះជារូបរបស់ខ្ញុំទេ) ៖
៙ ដូចនេះសូមមើលពី របៀបបង្ហោះរូបភាពដើម្បីយក Link ៖
- សូមចូលទៅកាន់គណនីរបស់អ្នក ហើយដាក់ប្រកាសអត្ថបទថ្មីមួយ (New Post)
- បន្ទាប់មក ចុចលើ Insert Image នៅរបាខាងលើដើម្បី Upload រូបភាពដែលអ្នកចង់បាន Link (សូមមើលរូប)
- សូម Upload រូបភាពរហូតដល់ដើរចប់ ហើយចុចលើ Add Selected ។
- ពេលនោះរូបភាពនឹងចូលដល់ផ្ទៃអត្ថបទ។
- លោកអ្នកត្រូវឈរ នៅលើ HTML ដើម្បីមើលឃើញកូដ (មើលរូបខាងក្រោម) ៖
- ពេលនោះលោកអ្នកនឹងឃើញសុទ្ធតែកូដ ហើយសូមកុំបារម្ភ លោកអ្នកអាចដឹងពី Link រូបភាពរបស់លោកអ្នក ដោយលោកអ្នកមើលចុងកន្ទុយវាជាប្រភេទ File ដែលលោកអ្នកបាន Upload អត់?
Link រូបភាពភាគច្រើននៅក្នុងនោះមានទម្រង់ជា
<a href="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYIeI850L2BMYaH2jhFB6-NfGcJxHXJx1M9lxjF88RVds1aPP9DCMgo7ejih8DxF0_ZA_Vdl-Po3mrYt27JJfqEDdLNjV0annDRcEFOyqVNhhwy4XM4Cko_PHBrUuhcBRLwcss5KXz4IU/s1600/Scoll+To+top.png</a>
៙ រូបភាពខាងលើនេះជាប្រភេទរូប PNG ដែលសម្គាល់ដោយ .png ។
ប្រភពពី ៖ អាយធីក្រៅសាលា
No comments:
Post a Comment