សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Tuesday, December 3, 2013

ដាក់​​រូប​មាន​ចល​នា (gif) ក្នុង Favicon ប្លក់ករ

គម្រូ Favicon មាន​ចល​នា
   លោក​អ្នក​ដែល​ជា​ម្ចាស់​ប្លក​មួយ​ចំនួន​ប្រ​ហែល​ជា​ធ្លាប់​មាន​ចម្ងល់​ហើយ​ ថា ហេតុ​អី​បាន​ជា​យើង​មិន​អាច​ដាក់​រូប​ភាព​មាន​ចលនា​ក្នុង Favicon បាន។ ថ្ងៃ​នេះ​ខ្ញុំ​បាទ​ជា​អ្នក​អាយ​ធី​ក្រៅ​សាលា​​បាន​រក​ឃើញ​វិធី​ដាក់​ហើយ​គឺ ​ធ្វើ​នៅ​ក្នុង​ Edit HTML យើង​ទៀត​ទើប​អាច​ដាក់​បាន។ ហេស!!! ហេ! បើ​សិន​ជា​ដាក់​បាន​ហើយ​កុំ​ភ្លេច​ប្រាប់​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ឃើញ​ប្លក​ខ្មែរ​ច្រើន​ណាស់​ដែល​មិន​ទាន់​បាន​ដាក់​ មិន​ដឹង​ថា​គាត់​មិន​ចេះ​ឬ​មិន​ចង់​ដាក់​នោះ​ទេ! ហើយ​ក៏​មាន​ប្លក​មួយ​ចំនួន​ដែរ​ដែល​បាន​ដាក់​ហើយ​ តែ​គេ​មិន​បាន​ចែក​ចាយ​នូវ​គន្លឹះ​​ទាំង​អស់​នោះ​​ប្រាប់​យើង​ទេ :D គេ​ធ្វើ​ស្ងាត់ៗ​ក្រែង​ល​មាន​នរ​ណា​ចេះ។ ចំណែក​ខ្ញុំ​មិន​ទៅ​ចេះ​លាក់​ស្អី!! ឲ្យ​តែ​ដឹង​ប្រាប់​ហើយ ព្រោះ​ជា​មនុស្ស​អួត​ច្រើន។ ដើម្បី​កុំ​ឲ្យ​បូរ​បាច់​ឥត​ខ្លឹម​សារ​ច្រើន​ សូម​មើល​ពី​របៀប​​ដាក់​ទាំង​ពីរ​ជំហាន​ ដែល​ខ្ញុំ​ធ្វើ​ការ​ដាក់​ជា​ក់​ស្តែង​បង្ហាញ​ដូច​ខាង​ក្រោម​នេះ បាទ! ហេស! ហេ!..។


៙ ​ជំហាន​ទី​មួយ ជា​ជំហាន​ដាក់​រូប ៖
- កត់ត្រា​ចូល (Log In) គណនី Blogger របស់​លោក​អ្នក។
- ចូល​ទៅ Layout >> Favicon (សូម​មើល​រូប​ខាង​ក្រោម)
- ចុច Browse.. រក​រូប​ភាព Favicon របស់​អ្នក (រូប​អី​ក៏​បាន​ដែរ ឲ្យ​តែ​ដាក់​បាន) ​ហើយ​ចុច​ពាក្យ Save

៙ ជំហាន​ទី​ពីរ ជា​ជំហាន​ដែល​ត្រូវ​ដាក់​កូដ ៖
- ចូល​ទៅ Template >> Edit HTML (សូម​មើល​រូប​ខាង​ក្រោម)
- រក​មើល​ស្លាក <title><data:blog.pageTitle/></title> ដោយ​ចុច​ Ctrl + F ដើម្បី​ងាយ​ស្រួល។
- ចម្លង​កូដ​ខាង​ក្រោម​ទៅ​បិទ​ភ្ជាប់​ពី​ក្រោម​កូដ <title><data:blog.pageTitle/></title> (មើល​រូប​ដើម្បី​ឲ្យ​ប្រាកដ)។

កូដ​​ Favicon មាន​ចល​នា ដែល​ត្រូវ​យក​ទៅ​បិទ​ភ្ជាប់
<link rel="shortcut icon" href="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirJwgHkf4pkDM5N3Tm3Kzo5eraqz0q2ik2hurFqH_seoE0ztbToEbXscb75wBsIcluWPxwFc7NwvaAPB5nDBEyhbSH7DPS10dzPY5Q0y64BXw3BFM2waF0FkC0yhZYCVIffywCuJBgfuI/s1600/favicon(4).ico"/>

»»» លោក​អ្នក​ត្រូវ​​ប្តូរ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirJwgHkf4pkDM5N3Tm3Kzo5eraqz0q2ik2hurFqH_seoE0ztbToEbXscb75wBsIcluWPxwFc7NwvaAPB5nDBEyhbSH7DPS10dzPY5Q0y64BXw3BFM2waF0FkC0yhZYCVIffywCuJBgfuI/s1600/favicon(4).ico ទៅ​ជា​ Link Favicon របស់​លោក​អ្នក ហើយ​ឲ្យ​សម​ស្រប​ទៅ​តាម​ទំហំ​ផង​ តែ​បើ​អ្នក​យក​កូដ​នេះ​ដាក់​ទាំង​ស្រុង​មិន​ប្តូរ​ក៏​មិន​មាន​បញ្ហា​អី​ដែរ គ្រាន់​តែ​មាន​រូប​មិន​​សម​តាម​បំណង (រូប​កញ្ចែ​អាចម៍​រត់) :D អរគុណ! សម្រាប់​ការ​ចូល​ទស្សនា។




ប្រភពពី ៖ អាយធីក្រៅសាលា

No comments:

Post a Comment