សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Thursday, January 16, 2014

វិធីសាស្រ្តទាំងប្រាំមួយយ៉ាងជួយ​ការ​ពារ​ប្លក់ករ​ (Blogger) របស់​អ្នក​

  ថ្ងៃ​នេះ ខ្ញុំ​សូម​បង្ហាញ​ជូន​លោក​អ្នក​ដែល​ជា​អ្នក​ប្រើ​ប្រាស់​ប្លុកករ (Blogger) ទាំង​អស់ ឲ្យ​ចេះ​វិធី​ការ​ពារ​ប្លក់់​របស់​អ្នក​ពី​ការ​លួច​ចូល​នៃ​ហេគឃឺ (Hacker)។ គួរ​បញ្ជាក់​ផង​ដែរ​ថា ខ្ញុំ​មិន​មែន​ជា​អ្នក​ជំនាញ​ខាង​ប្លក់ករ ឬ​ជា​អ្នក​ខ្លាំង​ខាង​ការ​ពារ​នោះ​ទេ គឺ​នេះ​គ្រាន់​តែ​ជា​គន្លឹះ​បន្តិច​បន្តួច​ដែល​ខ្ញុំ​ស្រាវ​ជ្រាវ​ចេញ​ពី Google ប៉ុណ្ណោះ ហើយ​វា​ជា​គន្លឹះ​សាមញ្ញ​មួយ​ផង​ដែរ។ សង្ឃឹម​ថា​លោក​អ្នក​នឹង​អាច​យល់ និង​ចេះ​ការ​ពារ​ខ្លះ​ផង​ដែរ។ ដូច​នេះ សូម​មើល​ពី​គន្លឹះ​ទាំង ៦យ៉ាង ដើម្បី​ការ​ពារ​ប្លក់ករ​របស់​យើង។

   អ្នក​ចេះ​លួច​ចូល​គណនី គេ​ម្នាក់ៗ​មិន​មែន​ជា​អ្នក​ដែល​ជំនាញ​ធម្មតាៗ​នោះ​ទេ ពួក​គាត់​ពិត​ជា​មាន​ចំណេះ​ដឹង​ខ្លះ​ណាស់​ដែរ ហើយ​ចំពោះ​ ហេគឃឺ​ (Hacker) ក៏​មិន​មែន​សុទ្ធ​តែ​អាក្រក់​ទាំង​អស់​ដែរ។ ហេគឃឺ​មួយ​ចំនួន ជួយ​សង្គម​ជាតិ ជួយ​បង្ហាញ​វិធី​ការ​ពារ​ដល់​យើង និង​មួយ​ចំនួន​ទៀត មាន​គំនិត​ផ្សេងៗ។ ទោះ​ជា​យ៉ាង​ណា​ក្តី យើង​ត្រូវ​ការ​ពារ​សុវត្ថិភាព​គណនី របស់​យើង​ឲ្យ​បាន​ល្អ​​ទើប​ជា​ការ​ប្រសើរ។

១. ពាក្យ​សម្ងាត់​ខ្លាំង និង​ផ្លាស់​ប្តូរ​ពាក្យ​សម្ងាត់​ញឹក​ញាប់ ៖

   ពាក្យ​សម្ងាត់​របស់​អ្នក ដែល​ប្រើ​សម្រាប់​ប្លក់ករ​គឺ​ត្រូវ​លាយ​ឡំ​ជា​មួយ​តួ​អក្សរ និមិត្ត​សញ្ញា​នានា លេខ​ច្រើន​ខ្ទង់​ជា​ដើម និង​មិន​ត្រូវ​បើ​ចំហ ឲ្យ​គេ​ដឹង អ៊ី​ម៉ែល (Email) ឬ​អាយ​ឌី (ID) របស់​ប្លក់​យើង​ឡើយ។ មួយ​ទៀត គឺ​លោក​អ្នក​អាច​ផ្លាស់​ប្តូរ​ពាក្យ​សម្ងាត់​ជា​រៀង​រាល់ ៣ខែ​ម្តង ឬអាច​៦​ខែ​ម្តង។ ការ​ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​គណនី​របស់​យើង​កាន់​តែ​មាន​សុវត្ថិ​ភាព​រឹង​មាំ។

២. មាន​គណនី​គ្រប់​គ្រង​ប្លក់​ច្រើន​ជាង​មួយ ៖
 
   អ្នក​គប្បី​ត្រូវ​ប្រើ​អ៊ីម៉ែល (Email) សម្រាប់​គ្រប់​គ្រង​ប្លក់​លើស​ពី១ ដើម្បី​ជួយ​ការ​ពារ​នៅ​ពេល​ដែល​មាន​គេ​ជ្រៀត​ចូល​គណនី​របស់​យើង នោះ​យើង​នឹង​អាច​សង្គ្រោះ​វា​បាន​ទាន់​ពេល។ ហើយ​បើ​សម្រាប់​បទ​ពិសោធន៍​ខ្ញុំ​វិញ គឺ​ខ្ញុំ​មិន​ដែល​ប្រើ​គណនី​សម្រាប់​ប្លក់ករ ទៅ​ប្រកាស​អត្ថបទ​ឡើយ ព្រោះ​អាច​ឲ្យ​គេ​ងាយ​ចូល​ស្វែង​រក​អ៊ី​ម៉ែល​របស់​យើង។ :D (នេះ​គ្រាន់​តែ​ជា​គំនិត​ខ្ញុំ)

៣. ដំឡើង​កម្ម​វិធីដើម្បី​ឲ្យ​មានការ​បញ្ជូន​ដំណឹង​បន្ទាន់ ៖
 
   នៅ​ផ្នែក​នេះ គឺ​ចង់​ឲ្យ​យើង​ចេះ​ភ្ជាប់​គណនី​របស់​យើង ទៅ​ជា​មួយ​នឹង លេខ​ទូរស័ព្ទ ឬសេវា​បម្រើ​ផ្សេងៗ ដើម្បី​ឲ្យ​គេ​បញ្ជូន​ដំណឹង មក​កាន់​យើង​នៅ​ពេល​មាន​ការ​ប្រែ​ប្រួល​ផ្នែក​ណា​មួយ​នោះ នៅ​ក្នុង​ប្លក់ករ​របស់​យើង ដូច​ជា​មាន​ការ​លុប​កូដ​ផ្សេងៗ​ជា​ដើម។

៤. បម្រុង​ប្រយ័ត្ន និង​ពិនិត្យ​ទៅ​លើ​ស្បែក​ (Template) ប្លក់ករ​របស់​អ្នក ៖
 
   មុន​ដំបូង​អ្នក​គួរ​តែ​ចេះ​ទាញ​យក​ស្បែក (Template) ទុក​ក្រែង​ថ្ងៃ​ណា​មួយ​មាន​បញ្ហា​កើត​ឡើង។ ហើយ​ផ្នែក​មួយ​ទៀត អ្នក​គប្បី​ត្រូវ​ពិនិត្យ​ទៅ​លើ ស្បែក​ប្លុកករ​ដែល​បាន​ពី​ការ​ទាញ​យក​ឲ្យ​បាន​ត្រឹម​ត្រូវ​ព្រោះ​នៅ​ក្នុង​ នោះ​អាច​មាន​មេរោគ ឬ​អាច​មាន​កូដ​ណា​មួយ ដែល​ធ្វើ​ឲ្យ​ប្លុកករ​របស់​យើង​ងាយ​រង​គ្រោះ​ពី​ការ​លួច​គណនី។ ចំពោះ​មេរោគ​វិញ បើ​គ្មាន​គេ​ ហែក (Hack) ក៏​អាច​ត្រូវ​ក្រុម​ហ៊ុន Google បិទ​ប្លុក​របស់​អ្នក​ចោល​ដែរ ព្រោះ​ដើម្បី​ចៀស​វាង​ពី​មេរោគ។

៥. បម្រុង​ទុក (Back up) ទិន្នន័យ​ប្លុកករ​របស់​អ្នក​យូរៗ​ម្តង ៖
 
   នៅ​ក្នុង​ប្លក់ករ មាន​មុខ​ងារ​មួយ​ដែល​យើង​អាច​ទាញ​យក​ទិន្ន​ន័យ​ក្នុង​ប្លក់​របស់​យើង​មក​ ទុក។ ដូច​នេះ វា​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​លោក​អ្នក ព្រោះ​ថា​គ្មាន​អត្ថបទ​ណា​មួយ​ត្រូវ​បាន​បាត់​បង់​ឡើយ នៅ​ពេល​ដែល​គេហែក ហើយ​ចូល​ទៅ​លុប ក៏​អត្ថបទ​ដែល​យើង​ប្រកាស​មិន​បាត់​បង​ទៅ​ណា​ដែរ។ ការ​ធ្វើ​បែប​នេះ មិន​មែន​ធ្វើ​គ្រប់​ពេល រាល់​ពេល​នោះ​ទេ គឺ​ជា​រៀង​រាល់ ៥ ប្រកាស​ម្តង ឬ​១០ ប្រកាស​ម្តង។

៦. មិន​សរសេរ​រិះ​គន់ ឬ​ប្រមាថ​ទៅ​លើ​ហេគឃឺ (Hacker) ៖
 
   ក្នុង​ចំណុច​ទី៦ នេះ​ខ្ញុំ​ជា​អ្នក​បន្ថែម​ទៅ​លើ​ការ​សរសេរ​ដោយ​ខ្លួន​ឯង។ យើង​គួរ​តែ​ដឹង​ថា ការ​រិះគន់​ទៅ​លើ​នរណា​ម្នាក់ ដោយ​ចំៗ គេ​អាច​នឹង​ប្តឹង​យើង ឬ​ជួល​គេហែក យើង​លេងៗ។ ម្យ៉ាង​ទៀត យើង​មិន​គួរ​សរសេរ​រិះគន់​ធ្វើ​ឲ្យ​ ហេគ​ឃឺ គេ​មាន​ចិត្ត​ស្អប់​យើង​នោះ​ទេ ព្រោះ​នេះ​ជា​ការ​ប្រឈម។




* នេះ​ជា​ការ​សរសេរ​ររបស់​ខ្ញុំ ដែល​ខ្ញុំ​បក​ប្រែ​បន្តិចបន្តួច​ពី​ គេហទំព័រ​បរទេស ដើម្បី​ចែក​ជូន​គ្នា​ដឹង និង​ដើម្បី​ជន​ជាតិ​ខ្មែរ​យើង ចេះ​ការ​ពារ​ប្លុក​របស់​ខ្លួន ពី​ការ​ជ្រៀត​ចូល​នេះ ការ​លួច​គណនី។ :D

No comments:

Post a Comment