សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Saturday, October 12, 2013

ដាក់​ព្រិល​ធ្លាក់​ក្នុង​ប្លុក​ ដោយ​ប្រើ​​​កូដ​តែ​​ពីរ​បន្ទាត់



    Blogger បាន​អនុញ្ញាតិ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ដាក់​កូដ​ផ្សេងៗ​បាន​ជា​ច្រើន និង​មាន​មុខងារ​ល្អ​ជាង Wordpress ជា​ច្រើន បើ​ទោះ​ជា​សេវាកម្ម​ប្រើ​មិន​គិត​ប្រាក់​ដូចគ្នា​ក៏​ដោយ។
ពេល​នេះ​ខ្ញុំ​សូម​បង្ហាញ​ជូន​លោក​អ្នក​នូវ​កូដ​តែ​ពីរ​បន្ទាត់​ប៉ុណ្ណោះ​ ដែល​អាច​ឱ្យ​ប្លុក​លោក​អ្នក​មាន​ការ​លម្អ​ជា​មួយ​នឹង​ព្រិល​ធ្លាក់​ដ៏​ស្រស់ ​ស្អាត។ ព្រិល​នេះ​ធ្លាក់​មក​យឺតៗ និង​​មាន​ទិស​ដៅ​ធ្លាក់​ទៅ​តាម​ចល​នា Cursor របស់​អ្នក​ទស្ស​នា (ទៅ​ឆ្វេង​ ទៅ​ស្តាំ និង​ធ្លាក់​ចុះ​ក្រោម)។ ចង់​ដឹង​ថា​យ៉ាង​ណា​នោះ​សូម​មើល​តាម​ការ​ណែ​នាំ​ខាង​ក្រោម​ដើម្បី​ធ្វើ​ឱ្យ​ ប្លុក​អ្នក​មាន​ព្រិល​ធ្លាក់​ដ៏​សែន​ស្អាត។ :D

- កត់ត្រា​ចូល (Log In) ទៅ​ក្នុង​គណនី Blogger របស់​អ្នក។
- ចូល​ទៅ Layout >> ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)

- រមូល​​ចុះ (Scroll) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)
- ចម្លង​កូដ​​ខាង​ក្រោម​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget ដោយ ​មិន​បាច់​ដាក់​ឈ្មោះ រួច​ចុច​ប៊ូតុង Save ។ (លោក​អ្នក​គួរ​ទុកដាក់ Gadget នោះ​នៅ​ទី​តាំង​សមរម្យ​ណា​មួយ)

កូដ​ព្រិល​ធ្លាក់​​ដែល​មាន​តែ​ពីរ​បន្ទាត់

<script src="http://db.tt/sMHYnEgF"></script> <div style='float:right;'>
<font color='gray' size='2'></font></div>

-សូម​ Save ​ជា​ទី​បញ្ចប់។

ព្រិល​ធ្លាក់​​ដែល​ខ្ញុំ​ធ្វើ​បាន

 

លទ្ធ​ផល​របស់​ខ្ញុំ

 

 អត្ថបទនេះដកស្រង់ពី៖​ ប្លក់អាសត្វចម្លែក

 

No comments:

Post a Comment