សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Tuesday, November 5, 2013

តារា​ម៉ូដែល​អាហ្វ្រិក​ខាង​ត្បូង​មាន​កិត្តិ​យស​បាន​ពាក់​អាវ​ទ្រនាប់​តម្លៃ​ជា​ង​10លាន​$

គេហ​ទំព័រ​ដេលី​ម៉េល​ចេញ​ផ្សាយ​ កាល​ពី​ថ្ងៃ​ទី​២៩​ តុលា​ ឆ្នាំ​២០១៣​ ឱ្យ​ដឹង​ថា​ តា​រា​ម៉ូដែល​អាហ្វ្រិក​ខា​ង​ត្បូង​ នាង​ Candice Swanepoel ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ពាក់​អាវ​ទ្រនាប់​ និង​ខ្សែ​ក្រវាត់​ដែល​មាន​តម្លៃ​១០​លាន​ដុល្លារ​ ក្នុង​ព្រឹត្តិ​ការណ៍​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​របស់​ក្រុម​ហ៊ុន​ Vitoria Secret ។

ការ​បង្ហាញ​ម៉ូដ​ជា​ផ្លូវ​ការ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ ថ្ងៃ​ទី​១០​ ខែ​ធ្នូ​ ឆ្នាំ​២០១៣​ ។ ដោយ​សារ​តែ​អាវ​ទ្រនាប់​​មាន​តម្លៃ​ខ្ពស់​កប់​ពពក​ ទើប​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ប្រុង​ប្រយ័ត្ន​បំផុត​ គឺ​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ សន្តិ​សុខ​ តាម​ដាន​ ខណៈ​ពេល​នាង​កំពុង​ពាក់​អាវ​សាក​ល្បង​ ។ ឈុត​អាវ​ទ្រនាប់​ The Royal Fantasy Bra និង​ខ្សែ​ក្រវាត់​ នោះ​រចនា​​ម៉ូដ​ជា​ពិសេស​សម្រាប់​ព្រឹត្តិ​ការណ៍​ Victoria Secret ដែល​បាន​ច្នៃ​ម៉ូដ​ដោយ​​លោក​ Wouawad ។

លោក​ Mouawad និយាយ​ថា​ «ខ្ញុំ​​សង្ឃឹម​ថា​អាវ​ទ្រនាប់​បញ្ចេញ​ពន្លឺ​ដ៏​ស្រស់​ស្អាត​មួយ​នេះ​នឹង​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ ។ អាវ​ទ្រនាប់​ The Royal Fantasy Bra និង​ខ្សែ​ក្រវាត់​​ពី​ត្បូង​មាន​តម្លៃ​ជាង​៤.២០០គ្រាប់​មក​ពី​ជុំ​វិញ​ពិភព​ លោក​ រួម​មាន​ត្បូង​ទទឹម​ ពេជ្រ​ និង​ត្បូង​កណ្តៀង​ពណ៌​លឿង​» ។  នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​នាង​ Swane-peol ទទួល​បាន​កិត្តិ​យស​ក្នុង​ការ​ពាក់​អាវ​ទ្រនាប់​ Fantasy Bra ក្នុង​ពិធី​ Victoria Secret បន្ទាប់​ពី​នាង​ Miranda Kerr, Tyra Banks, Gisele Bundchen, Heidi Klun, Alessandra Ambrosio, Adriana Lima និង​នាង​ Claudia Schiffer។  ព្រឹត្តិការណ៍​បង្ហាញ​ឈុត​ប៊ី​គី​នី​នេះ​ បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៦​ ដែល​ពេល​នោះ​នាង​ Claudia Schiffer ជា​អ្នក​ពាក់​បង្ហាញ​ ។ អាវ​ទ្រនាប់​ Fantasy Bra ដែល​ថ្លៃ​ជាង​គេ​បំផុត​ផលិត​ពី​ត្បូង​ទទឹមនៅ​ឆ្នាំ​២០០០​ មាន​តម្លៃ​ដល់​ទៅ​១៥​លាន​ដុល្លារ​ ថ្លៃ​ជាង​អាវ​ទ្រនាប់​ឆ្នាំ​២០១៣​នេះ​ ៕





No comments:

Post a Comment