សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Tuesday, November 5, 2013

គួរអនុវត្តបែប​ណា​​ខ្លះ​ដើម្បី​​ជួយ​ឱ្យបេះ​ដូង​មាន​សុខ​ភាព​ល្អប្រសើរ​? ប្រការល្អ​គួរទទួលទាន​​​ដំណេក​​​ឱ្យបាន​8ម៉ោង​ក្នុង​1យប់​​ជាជម្រើស​ដ៏មាន​ប្រសិទ្ធ​ភាព

ជា​រឿង​ល្អ​ប្រ​សើរ​បំ​ផុត​សម្រាប់​បុគ្គល​ដែល​ចង់​​ឱ្យ​​សុខ​ភាព​បេះ​ដូង​​ បាន​ល្អ​ប្រសើរ​​​ ។ ចូរ​កុំ​គិត​ថា ​​លោក​អ្នក​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្តូរ​អ្វី​មួយ​ជា​ដុំ​កំភួន​ ទើប​​អនុ​វត្ត​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​នោះ​ឱ្យ​សោះ ​។ ​​ជំ​ហាន​មូល​ដ្ឋាន​គ្រឹះ ការ​ផ្លាស់​ប្តូរ​ទម្លាប់​រស់​​នៅ​សូម្បី​បន្តិច​បន្តួច​ក៏​មាន​ប្រ​សិទ្ធ​ ភាព​បាន​ដែរ ។


យើង​ត្រូវ​ដឹង​ថា មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ធំ​ៗ​​​នៃ​អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​បេះ​ ដូង​​កើត​មាន​នៅ​ពេល​ដែល​​លោក​អ្នក​ចាប់​យក​បែបបទ​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ដែល​ រាង​កាយ​​មិន​ដែល​ធ្វើ​សកម្ម​ភាព​ចេញ​ញើស​ឬ​ធ្វើ​សកម្ម​ភាព​ដែរ​ ប៉ុន្តែ​តិច​តួច​ពេក​ ។ ជាក់​ច្បាស់​ណាស់​ រាង​កាយ​របស់​អ្នកកាន់​តែ​មាន​សកម្ម​ភាព​នោះ​ សុខ​ភាព​បេះ​ដូង​របស់​អ្នក​ក៏​​កាន់​តែ​ល្អ​ប្រ​សើរឡើង​ផងដែរ​ ។ ចំពោះ​​អ្នក​ដែល​មមាញឹក​ខ្លាំង​នឹង​ការ​ងារ​ចិញ្ចឹម​ជី​វិត​ ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​រយៈ​ពេល​ខ្លី​ក៏​អាច​ធ្វើ​ឱ្យ​សុខ​ភាព​បេះ​ដូង​ ល្អ​ប្រសើរ​បាន​ដែរ ។ ទោះ​ជា​យ៉ាង​នេះ​ក្តី របប​អា​ហារ​ទទួល​ទាន​ប្រ​ចាំ​ថ្ងៃ​និង​រយៈ​ពេល​សម្រាក​ពេល​យប់​នៅតែ​ជា​ កត្តា​​មិន​អាច​ខ្វះ​បាន​ ។

លោក​ស្រីវេជ្ជ​បណ្ឌិត Martha Grogan ឯក​ទេស​ខាង​បេះ​ដូង​មក​ពី​អង្គការ​ស្រាវ​ជ្រាវ​វេជ្ជ​សាស្ត្រ​ Mayo Clinicមាន​មូល​ដ្ឋាន​នៅ​សហ​រដ្ឋ​អា​មេរិក​បាន​បង្ហាញ​នូវ​វិធី​សាស្ត្រ​​​ អនុ​វត្ត​ប្រ​ចាំ​ថ្ងៃ​ជាជំ​ហាន​ដំ​បូង​៣ចំណុច​ដូច​ខាង​ក្រោម​ ៖

១- ទទួល​ទាន​៥​ដង​ក្នុង​មួយ​ថ្ងៃ ៖ ទទួល​ទាន​បន្លែ​និង​ផ្លែ​ឈើ​ឱ្យ​បាន​៥​ដង​ក្នុង​មួយ​ថ្ងៃ​ជួយ​ជំ​រុញ​​ដល់​ សុខ​ភាព​បេះ​ដូង ។ គួរ​ចាប់​ផ្តើម​​នៅ​ពេល​​ទទួល​ទាន​អា​ហារ​ពេល​ព្រឹក​ម្តង​ និង​​បន្ទាប់​មក​ចន្លោះ​ពេល​បាយ​ ។ ចូរ​ព្យា​យាម​ដាក់​បញ្ចូល​បន្លែ​ក៏​ដូច​ផ្លែ​ឈើ​ទៅ​ក្នុង​របប​អា​ហារ​​​ប្រ​ ចាំ​ថ្ងៃ​របស់​អ្នកផង​ ។

២- ធ្វើ​ចល​នា​រាង​កាយ​យ៉ាង​ហោច​១០​​នា​ទី​៖ ចូរ​ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​១០​នា​ទី​ឱ្យ​បាន​រៀង​រាល់​ថ្ងៃ​ ។ ពិត​ណាស់​ គេ​ធ្លាប់​តែ​ឮ​ថា ហាត់​ប្រាណ​យ៉ាង​ហោច​​​ពី​៣០​នា​ទី​​ទៅ​៦០​នា​ទី​ក្នុង​មួយ​ថ្ងៃ​​ទើប​ធ្វើ​ ឱ្យ​សុខ​ភាព​ល្អ​ប្រ​សើរ​ ប៉ុន្តែ​១០​នា​ទី​គឺ​ជា​ចំ​នួន​ដែល​ទាប​បំ​ផុត​ល្មម​អាច​ឱ្យ​មាន​ការ​ផ្លាស់ ​ប្តូរ​បាន ។ ជាក់​ស្តែង​ ការ​សិក្សា​កន្លង​មក​ធ្លាប់​រក​ឃើញ​ថា ហាត់​ប្រាណ​ចាប់​ពី​៦០​ទៅ​៩០​នា​ទី​ក្នុង​មួយ​សប្តាហ៍​អាច​កាត់​បន្ថយ​ ហានិភ័យ​ពី​ជំ​ងឺ​បេះ​ដូង​បាន​ពាក់​កណ្តាល។

៣- ទទួល​ទាន​ដំណេក​ឱ្យ​បាន​៨​ម៉ោង​ក្នុង​មួយ​យប់ ៖
ដំណេក ​ស្កប់​ស្កល់​គឺ​ពិត​ជា​ផ្តល់​ផល​ល្អ​ចំពោះ​សុខ​ភាព​បេះ​ដូង​ ។ វា​អាច​ជា​រឿង​ពិបាក​ដើម្បី​ធ្វើ​រឿង​នេះ​បាន​  ប៉ុន្តែ​ វា​ពិត​ជា​សំ​ខាន់​ខ្លាំង​ណាស់​។​ បើ​ទោះ​ណា ដំណេក​របស់​បុគ្គល​ម្នាក់​ៗ​ខុស​គ្នា​ តែ​ដំណេក​រយៈ​ពេល​៨​ម៉ោង​ក្នុង​មួយយប់​គឺ​ជា​ជម្រើស​មួយ​ល្អ ៕

ប្រភពពី៖ កាសែតកោះសន្តិភាព

No comments:

Post a Comment