យោងតាមអ្នកស្រាវជ្រាវសហរដ្ឋអាមេរិកបានឱ្យដឹងថា
បុរសដែលទទួលទានសាច់ជ្រូកប្រឡាក់កែច្នៃត្រឹមមួយបន្ទះក្នុងមួយ
ថ្ងៃ អាចកាត់បន្ថយឱកាសក្លាយជាឪពុករបស់ក្មេងបាន ។
ក្រុមអ្នកស្រាវជ្រាវជឿថា សាច់កែច្នៃតួយ៉ាងដូចជា សាច់ជ្រូក
សាច់ក្រកជាដើមពិតជាអាចធ្វើឱ្យរបួសដល់កោសិកាបន្តពូជក៏ដូចជា
គុណភាពទឹកកាមរបស់បុរស ។
ការពិសោធរបស់អ្នកវិទ្យាសាស្ត្រមក
ពីសាកលវិទ្យាល័យ Harvard Universityលើបុរស ១៥៦នាក់បានបង្ហាញថា
ក្រុមដែលទទួលទានសាច់កែច្នៃត្រឹមកន្លះភាគក្នុងមួយថ្ងៃឃើញថា
រូបរាងកោសិកាបន្តពូជរបស់ពួកគេស្ថិតក្នុងសភាពធម្មតាត្រឹម៥,៥
ភាគរយប៉ុណ្ណោះ
ខណៈក្រុមបុរសទទួលទានសាច់កែច្នៃតិចតួចឬមិនទទួលទានសោះ
រូបរាងកោសិកាបន្តពូជរបស់ពួកគេស្ថិតក្នុងសភាពធម្មតាដល់ទៅ៧,២
ភាគរយ ។
សាច់កែច្នៃគ្រប់ប្រភេទត្រូវគេរកឃើញផ្ទុកទៅដោយសារធាតុ
Pesticidesនិងសមាសធាតុដទៃទៀតក្នុងកម្រិតមួយខ្ពស់ ។ សារធាតុ
Pesticidesនិងសមាសធាតុផ្សេងៗទាំងនោះបានរំខាននិងជ្រៀតចូលដល់
បណ្តាអ័រម៉ូនក្នុងរាងកាយ ។
អ្នកដឹកនាំការសិក្សា
វេជ្ជបណ្ឌិត Myriam
Afeicheបានថ្លែងថា៖«យើងបានរកឃើញពីផលប៉ះពាល់នៃការទទួលទានសាច់
កែច្នៃដោយវាបានបន្ថយគុណភាពទឹកកាមបុរស ។
ទំនាក់ទំនងគ្នារវាងរបបអាហារនឹងសមត្ថភាពផ្តល់កំណើតរបស់បុរសគឺ
ជាបញ្ហាមួយដែលគួរឱ្យចាប់អារម្មណ៍ ។ ទោះយ៉ាងណា
យើងមានភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា បណ្តាបុរសដែលទទួលទានត្រី
បន្លែ និងផ្លែឈើស្រស់
ធ្វើឱ្យគុណភាពទឹកកាមរបស់គេល្អប្រសើរជាងបុរសដែលទទួលទានសាច់
ក្រហមឬសាច់កែច្នៃ »។
កាលពីឆ្នាំទៅ
ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Cambridge
Universityបានរកឃើញថា ចំនួនបុរសកើតមហារីកពោះវៀន ជំងឺបេះដូង
និងទឹកនោមផ្អែមនៅទូទាំងពិភពលោកបានថយចុះដល់១០ភាគរយ
ខណៈពួកគេកាត់បន្ថយការទទួលទានសាច់កែច្នៃក្នុងចំនួនពាក់
កណ្តាល ៕
ប្រភពពី៖ កាសែតកោះសន្តិភាព
No comments:
Post a Comment