ស្រ្តីមេផ្ទះមួយចំនួនតែងរៀបចំអាហារបំរុងទុកជាមុន
ដើម្បីត្រៀមទទួលស្វាម៉ីឬសមាជិកគ្រួសារវិលត្រឡប់មកពីធ្វើការ
ប្រការក្រែងលោគាត់ឃ្លាននាំអោយរង់ចាំយូរ។
ប៉ុន្តែការធ្វើអាហារទុក អាចធ្វើអោយអាហារប្រែជាត្រជាក់
បន្លែត្រីសាច់ប្រែជារលួយជ្រុល និងបាត់បង់រស់ជាតិឆ្ងាញ់របស់វា។
ដើម្បីដោះស្រាយបញ្ហានេះ គេហទំព័រ Food and Beverage
សូមណែនាំអោយស្រ្តីមេផ្ទះ សាកល្បងធ្វើអាហារទុកជាមុន
ដោយប្រើវិធីសាស្រ្តដូចតទៅ៖ ជាឧទាហរណ៏ប្រសិនបើអ្នកស្លម្ជូរត្រកួន
ជាមួយត្រីរ៉ស់សូមស្លវាតាមទម្លាប់ធម្មតា
ប៉ុន្តែលើកនេះកុំទាន់ដាក់បន្លែត្រកូនចូលភ្លាមៗ
គ្រាន់តែបង់គ្រឿងនិងត្រីចូលរំងាស់វាអោយឆ្អិនល្មមហើយ
បន្ទាប់មកត្រូវស្រង់ត្រីចេញពីឆ្នាំងគ្របទុកអោយបានល្អ
ហើយពន្លត់ភ្លើងទុកមួយអន្លើសិន។
លុះពេលក្រុមគ្រួសារមកជួបជុំគ្នាហើយ
ស្រ្តីមេផ្ទះគ្រាន់តែបើកភ្លើងរំងាស់ទឹកសម្លឡឹងវិញ
ពេលឃើញទឹកពុះលើកទី២ហើយ សឹមបង់សាច់ត្រីឆ្អិនចូលវិញម្តងទៀត
ហើយសឹមបង់ត្រកួនចូលតាមក្រោយ
នោះលោកអ្នកនឹងទទួលបានអាហារឆ្ងាញ់ត្រកួនមិនរលួយជ្រុល
សាច់ត្រីក៏មិនឆ្អិនជ្រុលនាំអោយបែកជាបំណែកៗនោះដែរ។
ហើយសម្លផ្សេងទៀតក៏អាចអនុវត្តតាមវិធីនេះបានដូចគ្នា៕
ប្រភព ៖ ខ្មែរ៧៩
No comments:
Post a Comment