សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Sunday, November 17, 2013

អាម៉ុក

អាម៉ុក​ត្រី ​គឺ​ជា​មុខ​ម្ហូប​ដែល​គ្រួសា​រខ្មែរ​យើង​ និយម​ធ្វើ​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ​ ទទួល​ភ្ញៀវ​បន្តិច​បន្តួច ​ឬ​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ​។


* គ្រឿង​ផ្សំ
  • ត្រីរ៉ស់​ ឬ​ ត្រី​ឆ្ដោរ ​១​គីឡូ​ក្រាម​
  • ដូង​ទុំ ​១
  • ម្ទេស​ប្លោក​ក្រៀម​ ៥​ផ្លែ​
  • ម្ទេស​ប្លោក​ទុំ​ស្រស់ ​៥ផ្លែ​
  • គ​ល់ស្លឹក​គ្រៃ ​៥​គល់​
  • រំដេង​ ល្មៀត​ ១​ចំណិត​ប៉ុន​​មេ​ដៃ​
  • ខ្ទឹម​ស ​១០​កំពឹស​
  • ម្សៅ​ស៊ុប​ ១​ភាគ​២​ស្លាប​ព្រា​បាយ
  • ទឹក​ត្រី​ ១​ស្លាប​ព្រា​បាយ​
  • សណ្ដែក​ដី ​១០​ក្រាម​
  • ស៊ុត​ទា ​២​គ្រាប់​
  • សម្បក​ក្រូច​សើច​ ១​ចំណិត​
  • ស្លឹក​ចេក​ណាំ​វ៉ា​សម្រាប់​ខ្ចប់​​ ៥​ធាង​
  • ខ្ជាយ ​១​មើម​
  • ខ្ទឹម​ក្រហម ​៥​កំពឹស​
  • កាពិ​ ឬ​[ប្រហុក​]សាច់ ​២​ក្រាម​
  • ស្ករ​ត្នោត ​១​ស្លាប​ព្រា​បាយ​
  • អំបិល​ ១​ភាគ​២​ស្លាប​ព្រា​បាយ​
  • ស្លឹក​ក្រូច​សើច ​១០​សន្លឹក​
  • ស្លឹក​ញ ​ឬ​ស្លឹក​កន្ទួត​ ១០​ត្រួយ ​ឬ​ច្រើន​ជាង​នេះ​តាម​ចូល​ចិត្ត​។
វិធី​ធ្វើ ៖
  • ត្រីរ៉ស់ ​ឬ​ត្រី​ឆ្ដោរ ​យក​ស្រ​កា​ចេញ​ឲ្យ​ស្អាត ​កាត់​កន្ទុយ ​ចៀរ​ព្រុយ​ពោះ ​និង​ខ្នង​ចេញ ​ហើយ​កោស​លាង​ទឹក​ឲ្យ​ស្អាត ​កាត់​ក្បាល​ចេញទុក​មួយ​អន្លើ​។ ​ក្បាល​ពុះ​ជា​ពីរ​ឆ្កឹះ​យក​ស្បែក​ក្រអូម​លើ​ចេញ​ លាង​ឲ្យ​ស្អាត​។ បើ​ធំ​ពេក ​អាច​កាត់​ជា​ដុំ​តូច​ៗ​ល្មម​។ ខ្លួន​ត្រី ​សើយ​យក​ឆ្អឹង​ខ្នង​ចេញ​ហាន់​ជា​បន្ទះ​ស្ដើង​ល្មម​។
  • គល់​ស្លឹក​គ្រៃ​ហាន់​ស្ដើង​ ម្ទេស​ប្លោក​ក្រៀម ​ខ្ទឹម​ស ​ខ្ទឹម​ក្រហម​ រំដេង​ ខ្ជាយ​​ ល្មៀត ​សម្បក​ក្រូច​សើច ​អំបិល​ បុក​បញ្ចូល​គ្នា​ឲ្យ​ម៉ដ្ឋ ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ ​ឬ​កា​ពិ​ដាក់​បុក​ជា​មួយ​គ្រឿង​។ សណ្ដែក​ដី​លីង​បុក​ឲ្យ​ល្អិត​។
  • ស្លឹក​ក្រូច​សើច​ ហូត​ទ្រនុង​ចោល ​លាង​ទឹក​ឲ្យ​ស្អាត ​ហាន់​ជា​សរសៃ​ល្អិត​ៗ​។
  • ដូង​ទុំ ​កោស​ពូត​យក​ខ្ទិះ​ដើម​ទុក​ដោយ​ឡែក ​និង​ទឹក​ខ្ទិះ​ទី​២ ​ទុក​ដោយ​ឡែក​។
  • យក​ខ្ទិះ​ដូង​ទី​១​ ពាក់​កណ្ដាល​បង់​អំបិល​បន្តិ​ច(កុំ​ឲ្យ​ប្រៃ​)។
  • ដាក់​សាច់​ត្រី​គ្រឿង ​សណ្ដែក​ដី ​កាពិ ​ឬ​ប្រហុក ​ពង​ទា ​ទឹក​ខ្ទិះ​ទី​មួយ​ដែល​នៅ​សល់ ​ទឹក​ត្រី ​ស្ករ ​ម្សៅ​ស៊ុប ​លាយ​ច្រ​បល់​ចូល​គ្នា​កូរ​ឲ្យ​សព្វ ​ចាក់​ទឹក​ខ្ទិះ​ទី​២​ចូល(​ប្រយ័ត្ន​កុំ​ឲ្យ​រាវ​ពេក​) បន្ត​កូរ​ឲ្យ​ទាល់​តែ​ឡើង​ខាប់​ប្រហែល​៣០​នាទី ​ទុក​មួយ​អន្លើ​សិន​។
  • ស្លឹក​ញ ​កាត់​ទ្រនុង​ចេញ ​ឬ​ស្លឹក​កន្ទួត​លាង​ទឹក​ឲ្យ​ស្អាត ​ដាក់​ទ្រាប់​បាត​កន្ទោង​ច្រើន ​ឬ​តិច​តាម​ចំណូល​ចិត្ត​។ ដួស​ត្រី​ដែល​កូរ​គ្រឿង ​រួច​ដាក់​ក្នុង​កន្ទោង(​ឲ្យ​ស្មើ​សាច់​ស្មើ​គ្រឿង)​ ដួស​ទឹក​ខ្ទិះ​ដើម​ចាក់​ពី​លើ​បន្តិច ​រោយ​ស្លឹក​ក្រូច​សើច​ដាក់​ចំហុយ​ឲ្យ​ឆ្អិន​(១៥ ​ឬ​២០​នាទី ​តាម​ទំហំ​តូច​ឬ​ធំ)​។
របៀប​ធ្វើ​កន្ទោង​
ស្លឹក​ចេក​ហែក​កាត់​រាង​ការេ(​០,១៧ម៉ែត ​X ០,១៧​ម៉ែត​) ដាក់​ត្រួត​គ្នា​ពីរ​ជាន់(​ផ្កាប់​មួយ ​ផ្ងារ​មួយ​) ចាប់​ចំ​ពាក់​កណ្ដាល​នៃ​ជ្រុង​នី​មួយ​ៗ ​កួច ​ខ្ទាស់ ​លៃ​មើល​ឲ្យ​បាត​កន្ទោង​ស្មើ​ល្អ​។ ចៀរ​មាត់​កន្ទោង​ឲ្យ​ស្អាត​តាម​ចំណូល​ចិត្ត​៕


ប្រពភ​៖​ ខ្មែរ79

No comments:

Post a Comment