សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Sunday, November 17, 2013

បុក​ក្រសាំង​

បុក​ក្រ​សាំង ​– Bok Krasang
បុក​ក្រសាំង​ងាយ​ធ្វើ​ជា​ទី​បំ​ផុតហើ​យចំណាយ​លុយ​តិច​។វា​ជា​មុខ​ម្ហូបហូបបន្ទាប់​បន្សំ​
ពេល​ដែល​យើង​ទ្រ​លាន់​នឹង​ម្ហូប​ទឹក​ម្ហូប​ខ្លាញ់​។ល។​
បុក​ក្រ​សាំង​មាន​រស​ជាតិ​ជូរ,​ ប្រៃ,​ ហិរ​ដែល​គេ​ចូល​ចិត្ត​ហូបវា​ជា​មួយ​ត្រី​អាំង ​ឬ​ត្រី​ចៀន​។
សំរាប់​មនុស្ស​៖ ២ ​ឬ ​៣​នាក់​


* គ្រឿង​ផ្សំ ៖​
    ក្រសាំង​២​ផ្លែ,​ ពុះ​ជា​ពីរ​ឆ្កិះ​យក​សាច់​និង​គ្រាប់​ទុក ​(​ប្រ​ហែល​៤​ស្លាប​ព្រា​បាយ)​
    ម្ទេស​ហិរ​២ ​ឬ ​៣​ផ្លែ​
    ស្ករស​១​ចឹប​
    អំបិល​ 1/2 ​ស្លាប​ព្រា​កា​ហ្វេ​
    ម្សៅ​ស៊ុប​ខ្នុរ​1/2 ​ស្លាប​ព្រា​កា​ហ្វេ​
    ខ្ទឹម​ស​១​កំ​ពឹស​(បើ​ចង់​ដាក់​)​
    ស្លឹក​ខ្ទឹម​១​ដើម​, ហាន់(​បើច​ង់ដាក់)​

* វិធី​ធ្វើ ៖
១. បុក​ខ្ទឹម​ស ​និង​ម្ទេស​ឲ្យ​ម៉ដ្ឋ​។​
២. ដាក់​សាច់​ក្រ​សាំង​ចូល​, អំបិល, ​ស្ករស ​និង​ម្សៅ​ស៊ុប​ខ្នុរ​។ បន្ត​បុករ​ហូតគ្រឿង​ចូល​គ្នា​សព្វ​
៣. ផ្ទេរ​ដាក់​ចាន។​ អាច​ហូបជា​មួយត្រី​អាំង​ឬត្រីចៀន៕





ប្រភព ៖ ខ្មែរ79


No comments:

Post a Comment