សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Sunday, December 8, 2013

អាហារ​ប្រពៃ​ណី​ជប៉ុនត្រូវ​យូណេស្កូ​ចុះ​បញ្ជី​​ជា​បេតិកភណ្ឌ​ពិភព​លោក​​

សារ​ព័ត៌​មាន​​បរទេស​ផ្សាយ​ថា​​​​ អង្គ​ការ​​សិក្សា​ស្រាវ​ជ្រាវ​​វិទ្យា​សាស្ត្រ​​ និង​វប្បធម៌​​អន្តរ​ជាតិ​​​​ (UNESCO) បាន​ប្រកាស​នៅ​​​កិច្ច​ប្រជុំ​ ក្នុង​ប្រទេស​​​អាស៊ែរ​​បៃហ្សង់​ កា​ល​ពី​ថ្ងៃ​ទី​៤ ធ្នូ ២០១៣ ថា​​ វ៉ា​សូគូ (Washoku) ប្រពៃណី​​នៃ​​ការ​ចម្អិន​​អាហារ​​​​ដ៏​ចំណាស់​របស់​ជប៉ុន ដោយ​ប្រើ​​វត្ថុ​​ធាតុ​​ដើម​​ ស្រប​តាម​រដូវ​កាល​​ឱ្យ​មាន​រស​ជាតិ​​​​​​ឆ្ងាញ់​​​​​​ ត្រូវ​បាន​ចុះ​បញ្ជី​​​ជា «បេតិ​កភណ្ឌ​​​​​កម្ម​សិទ្ធិ​​​បញ្ញា​វប្ប​ធម៌​ពិភព​លោក​​» ។​

​ទោះ​បី​ជា​​យូណេស្កូ​​​ ចុះ​បញ្ជី​អាហារ​ពី​ម៊ិកស៊ិក និង​តួក​គី​ ជា​បេតិ​កភណ្ឌ​ពិភព​លោក​​ក៏​ដោយ​​​ ប៉ុន្តែ​​ចាត់​ទុក​ថា ជា​​ការ​ចុះ​បញ្ជី​តែ​​ទៅ​លើ​អាហារ​​​ មិន​​មែន​ជា​វិធី​សាស្ត្រ​ផ្សំ​គ្រឿង​​លើ​អាហារ​​​​ ជា​ហេតុ​​តម្រូវ​​ឱ្យ​វ៉ាសូគូ បង្កើត​ប្រវត្តិ​សាស្ត្រ​​​​លើ​ការ​ផ្សំ​រស​ជាតិ​​ និង​ទទួល​ទាន​អាហារ​​ប្រចាំ​​ជាតិ​សាសន៍​ទី​២ ដែល​ទទួល​​ការ​ចុះ​បញ្ជី​ពី​យូណេស្កូ​​បន្ទាប់​​​​​ពី​​បារាំង ។​
​លោក​ម៉ា​សាណូរី​ អាអូ​យ៉ាគី​ អគ្គ​លេខា​ធិការ​​វប្ប​ធម៌​​ជប៉ុន​​ បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​​យូណេស្កូ ដោយ​បង្ហាញ​ក្តី​សង្ឃឹម​ថា ការ​ឆ្លង​កាត់​លើ​ការ​ទទួល​ស្គាល់​​ពី​យូ​ណេស្កូ​​ ជា​ផ្នែក​​មួយ​ជំរុញ​​​​ឱ្យ​មា​ន​ការ​អភិ​រក្ស​​​លើ​វិធី​សាស្ត្រ​​ផ្សំ​ អាហារ​តាម​បែប​ជប៉ុន​​​​ និង​ជា​ការ​លើក​ស្ទួយ​វប្ប​ធម៌​ជប៉ុន​ ឱ្យ​មាន​ការ​ទទួល​ស្គាល់​នៅ​ទូ​ទាំង​ពិភព​លោក​ ៕




No comments:

Post a Comment