ខេត្តស្វាយរៀង ៖ កាលពីវេលាព្រឹកថ្ងទី១៨ ធ្នូ
២០១៣ នៅសាលាខេត្ត
មានរៀបចំពិធីប្រកាសផ្ទេរមុខតំណែងប្រធានសាខាពន្ធដារខេត្ត
និងប្រធានការិយាល័យពន្ធដារក្រុងបាវិត ។
ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោក ជៀង អំ
អភិបាលខេត្ត ដោយមានការចូលរួមពីលោក វ៉ាន់ ពុទ្ធិពល
អគ្គនាយករងនៃអគ្គសនាយកដ្ឋានពន្ធដារ
មន្ត្រីពន្ធដារខេត្ត-ក្រុងស្រុក
និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត ។
តំណាងអគ្គនាយកដ្ឋានពន្ធដារបានអានប្រកាសស្តី
ពីការតែងតាំង មន្ត្រីរាជការរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ សម្រេចតែងតាំង
មន្ត្រីពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារចំនួន២រូបគឺ ១-លោក ឥន្ទ ទឹម
អតីតអនុប្រធានសាខាពន្ធដារខេត្ត ឡើងជាប្រធានសាខាពន្ធដារខេត្ត
ជំនួសលោក នាក់ សារី ដែលត្រូវទទួលភារកិច្ចថ្មី និង២-លោក ហាំ ផល្លា
អតីតអនុប្រធានផ្នែកគ្រប់គ្រងអ្នកជាប់ពន្ធមធ្យមនៃសាលាពន្ធដារ
ខេត្ត ឡើងជាប្រធានការិយាល័យពន្ធដារ ក្រុងបាវិត និងស្រុកចន្ទ្រា
ជំនួសលោក គង់ សុផារ៉ា ដែលត្រូវទៅកាន់ភារកិច្ចថ្មី ៕
ប្រភព៖ កាសែតកោះសន្តិភាព
No comments:
Post a Comment